ឆេះ​ឃ្លាំង​ស្តុក​លក់​រថយន្ត​របស់​ក្រុមហ៊ុន Mitsubishi ស្ថិតនៅ​ក្បែរ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​

250
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​ថ្មីៗ​ជាច្រើន​គ្រឿង​នៅវេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល ថ្ងៃទី​១៦ ខែមីនា​ឆ្នាំ​២០២០​ស្ថិតនៅ​ជិត​ស្ពាន​អាកាស​ផ្សា​ដី​ហុយ​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ។​

​ភ្លាមៗ​នោះ​ក៏មាន​វត្តមាន​របស់លោក​ម៉ូ​វ​ម៉ានិត​អភិបាលខណ្ឌ​សែន​សុខ​និង​លោក​ហួរ​ម៉េង​វ៉ាង​អធិការនគរបាល​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​របស់​ការិយាល័យ​នគរបាល​ពន្លត់​និង​សង្គ្រោះ​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ប្រចាំ​គោលដៅ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​។​

បានដាក់​រថយន្ត​ចុះ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​ជាច្រើន​គ្រឿង​។​មកដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ​អគ្គិភ័យ​មិនទាន់បាន​រលត់​ទាំងស្រុង​ទេ​។​កម្លាំង​សមត្ថកិច្ច​បាន​កំពុង​ខិតខំ​អន្តរាគមន៍​បាញ់​ពន្លត់​គ្រប់ផ្នែក​នៃ​ទីតាំង​ឆេះ​ដើម្បី​កុំឱ្យ​ភ្លើង​ឆេះ​រាលដាល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម