បំផ្ទុះ​គ្រាប់បែក​នៅ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ថៃខាងត្បូង​ បណ្តាលឱ្យ​របួស​២០​នាក់​

223
ចែករម្លែក

​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់បែក​បាន​វាយប្រហារ​ការិយាល័យ​រដ្ឋាភិបាល​ធំ​មួយ​នៅ​តំបន់​ភាគខាងត្បូ​ង​នៃ​ប្រទេស​ថៃ ជា​ទី​ដែល​មាន​ការ​ប៉ះ​បោរ​ខ្លាំង​ខណៈដែល មន្ត្រី​​មូលដ្ឋាន​និង​បព្វជិត​អ៊ីស្លាម​រាប់រយ​នាក់​បាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ខែ​មីនា​នេះ​ដើម្បី​ពិភាក្សា​អំពី​ការប្រយុទ្ធប្រឆាំង វីរុស COVID-19​។​

​យ៉ាងហោច​ណាស់​មាន​មនុស្ស ២០ នាក់​បាន​រងរបួស ប៉ុន្តែ​គ្មាន​នរណាម្នាក់​ធ្ងន់ធ្ងរ​ទេ​។​

​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នេះ បាន​កើត​ឡើង​នៅ​ការិយាល័យ​រដ្ឋបាល ច្រកព្រំដែន​ភាគខាងត្បូង​នៅ​ខេត្ត​យ៉ាឡា ។

​ប៉ូលិស​ថៃ​បាន​និយាយ​ដោយ​លើកឡើង​តាម​រូបភាព​នៃ​កាមេរ៉ា​សន្តិសុខ ថា អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ បាន​ចត​រថយន្ត​មួយ​នៅ​ពី​មុខ​ការិយាល័យ​នេះ​ហើយ​បង្កប់​​គ្រឿង​ផ្ទុះ​នៅ​ផ្លូវ​មួយ មុន​ចុច​បំផ្ទុះ​ដើម្បី​បង្អើល​មនុស្ស​អោយ​រត់​ចេញពី​កន្លែង​បន្ទប់​ប្រជុំ​នៃ​ការយាល័យ​នោះ ។ នៅពេល​មនុស្ស​ផ្អើល​រត់​ចេញ​ក្រៅ​រថយន្ត​​បង្កប់​គ្រឿង​ផ្ទុះ​ដែល​ចត​នៅ​ទីនោះ​បាន​ផ្ទុះឡើង​៕​ប្រែ​សម្រួល​៖​សុខា​

​រូបភាព​នៃ​កន្លែង​កើតហេតុ​នៅ​ខាងក្រៅ​ការិយាល័យ​រដ្ឋបាល​ច្រកព្រំដែន​ភាគខាងត្បូង​នៅ​ខេត្ត​យ៉ាឡា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ