​រៀបចំ​ដំណើរការ​សាងសង់​ផ្លូវ​បេតុង​ប្រវែង​១.០០០​ម៉ែត្រ​ក្នុងភូមិ​គោក​បេង​

145
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​កាលពី​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​វេលា​ម៉ោង​៨:០០​នាទី​ព្រឹក​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គោកចក​ចំនួន ២​រូប បាន​ចុះ​ពិនិត្យ​ការចាក់​ផ្លូវ​បេតុង ប្រវែង​១.០០០​ម៉ែត្រ​ក្នុងភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​ខេត្តសៀមរាប ដោយ​ប្រើប្រាស់​មូលនិធិ​សង្កាត់​។​

សូមបញ្ជាក់​ផងដែរ​ថា​ផ្លូវ​ដែល​បាន​សាងសង់​នេះ​គឺ​សាងសង់​បន្ត​ពី​ផ្លូវ​បេតុង​ចាស់​ដែលជា​គម្រោង​ឆ្នាំ​២០១៩​គម្រោង​ថវិកា​របស់​រដ្ឋបាលខេត្ត​សៀមរាប​។​រដ្ឋបាល​ខេត្តសៀមរាប​ក៏បាន​សំណូមពរ​សូម​បងប្អូន​សាធារណជន​មេត្តា​យោគយល់​ចំពោះ​ការលំបាក​ឬ​ផលប៉ះពាល់​នានា​ក្នុងអំឡុងពេល​ដំណើរការ​សាងសង់​ផងដែរ​៕S/

​រូបភាព​÷ រដ្ឋបាល​សង្កាត់​គោកចក កំពុង​រៀបចំ​ចាប់ដំណើរការ​សាងសង់​ផ្លូវ​បេតុង​ប្រវែង ១០០០​ម៉ែត្រ ក្នុងភូមិ​គោក​បេង​៕​បាយ័ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ