​ក្រសួងសុខាភិបាល​រក​ឃើញ​ករណី​កូ​វីដ​ថ្មី​៩​ករណី​ថែមទៀត

237
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​នៅ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រកឃើញ​ករណី​កូ​វីដ​១៩​ចំនួន​៩​ករណី​ថ្មី​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ៣៣​នាក់​ហើយ​។​

​ក្រសួងសុខាភិបាល​បានឱ្យដឹងថា លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ា​ស្ទ៍រ​កម្ពុជា បានបង្ហាញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​៩​នាក់​បន្ថែមទៀត​។​ក្នុង​៩​ករណីនេះ មាន​១​ករណី នៅ​ខេត្តសៀមរាប ២​ករណី​នៅ​ភ្នំពេញ ១​ករណី​នៅ​ខេត្តកំពង់ឆ្នាំង​៣​ករណី​នៅ​ខេត្ត​កែប​១​ករណី​នៅ​កោះកុង​និង​១​ករណី​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ​៕S/

​ព័ត៌មាន​លម្អិត​សូម​មើល​សេចក្តីប្រកាស​ខាងក្រោម​របស់​ក្រសួងសុខាភិបាល​៖

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ