វៀតណាម​ចាប់ឃុំខ្លួន​អ្នកចម្រៀង​ប្រឆាំង បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​

1311
ចែករម្លែក

​លោកស្រី Do Nguyen Mai Khoi អ្ន​កម្រៀង ជា​សកម្មជន​វៀតណាម និង​ជា​អ្នកធ្វើ​យុទ្ធនាការ​ដើម្បី​សេរីភាព​បញ្ចេញមតិ​នេះ​ ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អង្គារ​ទី​២៧​ខែមីនា បន្ទាប់ពី​បាន​វិល​ត្រឡប់មក​ប្រទេស​វៀតណាម​​វិញ​ពី​អឺរ៉ុប​។​នេះ​បើ​យោងតាម ស្វាមី​របស់លោក​ស្រី ដែល​បាន​និយាយប្រាប់​សារព័ត៌មាន​Reuters​។​

​ជាទូទៅ លោកស្រី Do Nguyen Mai Khoi ដែល​ត្រូវបាន​គេ​ហៅថា ” អ្នកចម្រៀង​Pussy Riot ឬ​Lady Gaga​ដោយសារតែ​​សកម្ម​និយម​និង​ភាព​ទាញ់​ទាញ​របស់ លោកស្រី​នោះ គឺ​ស្ថិត​ក្នុងចំណោម​អ្នកប្រឆាំង​រាប់សិប​នាក់​នៅក្នុង​បញ្ជី​តាមឃ្លាំមើល​របស់​ក្រុម​​អាជ្ញាធរ​វៀតណាម​ដោយសារតែ​ការនិយាយ​រិះគន់​ប្រឆាំង​។​

​លោកស្រី Do Nguyen Mai Khoi អាយុ​៣៤​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន នៅពេល​ចុះ​ពី​យន្តហោះ​នៅ​អាកាសយានដ្ឋាន​Noi Bai កាល​​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ។ នេះ​បើ​យោងតាម លោក Benjamin Swanton ស្វាមី​ជនជាតិ​អូស្ត្រាលី​របស់លោក​ស្រី ។​

​យោងតាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស Human Rights Watch​កាលពី​ខែកុម្ភៈ បានឱ្យដឹងថា យ៉ាងហោច​​ណាស់​មនុស្ស​១២៩​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន នៅ​ប្រទេស​វៀតណាម​ពីបទ​និយាយ​រិះគន់​ប្រឆាំង ឬ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នេះ​៕​ដោយ​៖​សុខា​/sn

​អ្ន​កម្រៀង Do Nguyen Mai Khoi ក្នុងការសម្តែងមួយនៅក្រុងហាណូត កាលពីឆ្នាំ២០១៦

ទីតាំងផ្សាយពាណិជ្ជកម្ម