មន្រ្តីនគរបាលក្រុងកំពង់ចាមដែល រងគ្រោះដោយរលាកភ្លើងក្នុងហេតុ ការណ៍ពន្លត់អគ្គិភ័យនៅកោះប៉ែនបានទទួលមរណភាព

141
ចែករម្លែក

ដោយៈគង់ហេង/កំពង់ចាម ៖ មន្រ្តីនគរបាលក្រុងកំពង់ចាមមួយរូប ដែលបានរងរបួសរលាកភ្លើងស្ទើរពេញរាងកាយ ក្នុងប្រតិបត្តិការពន្លត់អគ្គិសភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋ នៅទឹក ដីកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម គឺបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

លោកវរសេនីយ៍ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី១៨ មីនាថា លោកអនុសេនីយ៍ឯក កែវ ណារិន ជាមន្រ្តីនគរបាលផ្នែកចរាចរណ៍ នៃស្នងការនគរបាល ខេត្តកំពង់ចាម បានទទួលមរណភាពហើយ។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយពីរងរបួសរលាកពេញខ្លួនក្នុងហេតុការណ៍ជួយ ពន្លត់ភ្លើងឆេះផ្ទះខ្លួនឯង និងផ្ទះប្រជាពលរដ្ឋសរុបចំនួន ពីរ ខ្នងនៅតំបន់កោះប៉ែ ភូមិស្វាយជ្រុំ ឃុំកោះ មិត្ត ស្រុកកំពង់សៀម គឺយើងបានបញ្ជូនជនរងគ្រោះទៅព្យាបាលសង្រ្គោះ​នៅមន្ទីរពេទ្យភ្នំពេញ។ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក លោក កែវ ណារិន បានស្លាប់ក្នុងចន្លោះម៉ោង 11 ទៅ 11និង 30 នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ2020៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ