ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០

176
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ចេះ​ប្រយ័ត្នប្រយែង ពីព្រោះថា​ផលអាក្រក់​នោះ​តែ​យាយី​ច្រើនជាង​សព្វមួយដង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ ដែរ គឺ​ពុំ​សូវ​ដំណើរការ​ទៅមុខ​បាន​ស្រួល​ទេ គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច ។ ដូច្នេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​ពុំ​ដោះស្រាយ​ទៅតាម​ការអត់ធ្មត់​ទេ វា​នឹង​បង្ក​ជា​ផល​លំបាក នៅពេល​ខាងមុខ​វិញ​ពុំខាន ។​

​វី​ឯ​បញ្ហា​គូស្នេហ៍​ប្រុ​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ ៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម ។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មានបញ្ហា​អាក្រក់​ណាមួយ​ចោទឡើង ។ ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​លោកអ្នក​មិនត្រូវ មានចិត្ត​ប្រកែប្រកាន់​ច្រើន​ឡើយ ព្រោះ​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ ។ អ្នក​ប្រកប​របរ​រកស៊ី ជួញ​ដួ​រ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ ពិសេស​ការបណ្ដាក់ទុន​រកស៊ី ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្ដាយ ។​

​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​ជឿនលឿន​គួរសម​ហើយក៏​មាន​ភាពស្រស់ស្រាយ​ប្រពៃ ៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​កុំ​ឲ្យ​អារម្មណ៍​នៅលើ​ហេតុផល ពីព្រោះថា ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ណាស់ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ផង​ដូចនេះ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្ដូរ​បរ​ថ្មី​គួរ​មានការ​ប្រយ័ត្នប្រយែងទើប​មិន​ជះឥទ្ធិពល អាក្រក់​មកវិញ ។​

​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​ព្រោះតែ​ម្នាក់ៗ មានចិត្ត​ខ្លាំង​រៀងៗ ខ្លួន​ហើយ​បើ​ពុំ​ព្យាយាម​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ បញ្ហា​ចម្រូងចម្រាស​ពិតជា​មិនអាច​ដោះស្រាយ​បានដែរ ។​

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា ឆ្លង​ដល់​ថ្ងៃ​ខាងមុខ​នឹង​បាន​សុខ​ស្រួលខ្លួន​ជាង​នេះ ។ សម្រាប់​នៅថ្ងៃនេះ​ដែរ ដោយ សារដួងរាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វីមួយ​តែង​ដំណើរការ​ទៅមុខ​សន្សឹមៗ​ជានិច្ច ។​

​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង ស្នេហារ​ថ្មីៗ​ផង​កាន់តែ​ប្រសើរ​ថែមទៀត ។​

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ​លោកអ្នក​សុខកាយ​សប្បាយ​ចិត្ត​គ្រាន់​គាប់ប្រសើរ​ហើយ​ទោះ ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ បើ​ឃើញថា កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​ហើយ​លោកអ្នក​ពុំមាន​ការគិតគូរ​ឲ្យ​ដឹ​តដល់​ទេនោះ​គ្រោះ រង្គោះរង្គើ​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន ។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន ពិសេស​បញ្ហា​ចំណីចំណុក​តែម្ដង ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្ដី​វាយប្រហារ​ឲ្យ​គ្នា​ឡើយ ព្រោះ​វាជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥត​ឈប់​ឈេ​ហើយ​អាច​នឹង​ឈានដល់​ការ​បែកបាក់​ថែមទៀត ៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​ការចេញ​ប្រកប​កិច្ចការ​អ្វីមួយ​ឬ​កិច្ចសន្យា​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពីព្រោះថា​ផល​អាក្រក់​នោះ ងាយ​កើតឡើង​នាំ​ត្រូវ​ពិបាក​រែកពុន​ផង ។ ទាំង​ស្ត្រី​បុរស ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​ចេះ​អត់ធ្មត់​និង​រំងាប់​ចិត្ត​ឲ្យ​បាន​ត្រជាក់​ទើប​អាច​ទប់ទល់​ជាមួយ បញ្ហា​ឧ​ទ្រពយា​យ​ទី​ទៅរួច ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ចូរ​ចេះ​មាន​ចិត្តត្រង់ ទៅ​ត្រង់​មក​មិនត្រូវ​មើល​ឃើញតែ​ផលប្រយោជន៍​បើ​ពុំនោះ​នឹង​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ ជាក់​ជាពុំខាន ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្ដី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់ចំពោះ​គ្នា​នាំ​ឲ្យ​កើត​តែ​ជម្លោះ​វិវាទ​រក​ភាព​ផ្អែមល្ហែម​ពុំ​សូវ​មាន ៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ ។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ម្ល៉ោះហើយ​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់ លោកអ្នក​មានរឿង​រ៉ាវ​បន្តិចបន្តួច​ចូលមក​អុកឡុក​យាយី​ខ្លះៗ​នាំ​ឲ្យ​សៅហ្មង​ផ្លូវចិត្ត ។ ចំពោះការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​កើតមាន​ការរង​ស្ទះ​ញឹកញាប់​ធ្វើ​ឲ្យ​មានការ​រកាំចិត្ត​ច្រើន ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ ដែរ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ គួរ​អត់ធ្មត់ ក្នុង​មុខរបរ ។​

​បញ្ហា​គូគ្រង​ប្ដី​ប្រពន្ធ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​ជម្លោះ​វិវាទ​គ្មានអ្វីជឿនលឿន​ទៅមុខ ។​

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ បានល្អ​នោះ​ក៏​តែង​ផ្ដល់​ផល​ល្អ​នៅពេល ឆ្លង​ដល់​សប្ដាហ៍​ក្រោយ​ថែមទៀត ។ សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​នូវ​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោក អ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោង ទុក​ផង ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឳ​កាស​ល្អ​ក្នុងការ​ចូលដល់​ចាស់ទុំ​ចែចូវហើយ ៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា មិន​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​គិតមុខគិតក្រោយ ទើប​មិន​បង្ក​ការប៉ះទង្គិច​នៅពេល ក្រោយ​វិញ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដែរ ការរក​ផល​ចំណូល​ជួប​ស្ថានភាព​តាន តឹង​បន្តិច តែ​យ៉ាងណា​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អ៊ីចឹង​ដែរ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​ដោយ​ប្រការ​ណាមួយ ។

​រីឯ​បញ្ហា​សេចក្ដីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន នាំ​កើត​តែ​រឿងរ៉ាវរកាំរកូស​ប៉ុណ្ណោះ ៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​ធ្វើ​អ្វី​តែងមាន​កំហុស​ច្រើន និង​ពិសេស​នៅមាន​ការយឺតយ៉ាវ​ថែម ទៀត ។ សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្ដី​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន ព្រោះ​ក្រុមមនុស្ស ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយ​ទី ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល នេះ​មានការ​ប្រែប្រួល​ប្ដូរផ្លាស់​ឥតឈប់ឈរ​ហើយ​ថ្ងៃនេះ​មានការ​ដាំ​ក្បាល​ចុះ​ខ្លាំង​ដូច្នេះហើយ ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្ដី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្ដី​ទាំងពួង​ទៅរួច ។​

​រីឯ​គូគ្រង​ប្ដី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្ដី​ជួប​រឿង​រក​ចិត្ត​ហើយ​ប្រឆាំង​គ្នា ច្រើន ៕

​ឆ្នាំច
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​បញ្ហា​ដែល​ធ្លាប់តែ​តានតឹង​ឬ​មិន​ងាយ​ដោះស្រាយ​ចេញ​អាច​នឹង មាន​ពន្លឺ​ធូរស្បើយ​ហើយ​ពិសេស​រឿងរ៉ាវ​ខ្លះ​អាច​ប្រែ​មកជា​ល្អ​ថែមទៀត ។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ពេលនេះ​ជា​ឳ​កាស​ល្អ​ក្នុងការ​ផ្លាស់ប្ដូរ​មុខរបរ​ថ្មី​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្ដី ចម្រូង​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ​មួយ ដង ។​

​បញ្ហា​គូគ្រង​ប្ដី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ ក្រមុំ​មានការ​ស្រស់ស្រាយ​ហើយ​បើ​លោក​អ្នកមានទំនាស់​ទាស់ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ ។​

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វីមួយ​បានល្អ​នោះ​តែង​ផ្ដល់ជា​ផ្លែផ្កា​យ៉ាង​ប្រសើរ​នៅ​គ្រា​ខាងមុខ​ទៀតផង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់ បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ទេ គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ ដូច​ជាទី​គាប់ចិត្ត ប៉ុន្តែ​យ៉ាងណា ត្រូវ​ចេះ​ពិនិត្យ​ទីតាំង និង​ស្ថានភាព​ឲ្យ​ស្រួលបួល​ទើប​មិនត្រូវ​ជួប​រឿង​ផល​អាក្រក់​ឬ​ត្រូវ​ខាត​ឡុងចុង​នៅពេលណា មួយ​មកវិញ ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ហើយ​ចង់ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត ៕​