សន្មត​, សន្និដ្ឋាន​, កតិកា​, សន្ថវៈ​, កំញើញ​, កំណល់​, ក្រួស​, ក្រូច​, ក្រួច

328
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​សន្មត សន់​-​ន្ម៉​ត់ សំ​. បា​. ( កិ​. ) (​សម្មត​) ប្តេជ្ញា​; សន្យា​; អនុម័ត​; យល់ព្រម​ជាមួយ​, ព្រម​តាម​; តាំង​, តាំង​ឲ្យ​ជា​…; កំណត់​, កំណត់​ជា​…; ទុកដាក់​ជា …, ទុកដាក់​ឲ្យ​ជា …; បញ្ញត្ត​ឲ្យ​ដឹង : សន្មតគ្នា ប្តេជ្ញា​គ្នា​, សន្យា​គ្នា ។ សន្មត​គត់​ដា​គ្នា ប្តេជ្ញា​គ្នា​ឬ​សន្យា​គ្នា​យ៉ាង​ម៉ឺងម៉ាត់ ។ សន្មតនាម តាំង​ឈ្មោះ​, ឲ្យ​ឈ្មោះ ។ សន្មត​មនុស្ស​ម្នាក់​ឲ្យ​ជាយ​ក្ស ទុកដាក់​មនុស្ស​ម្នាក់​ឲ្យ​ធ្វើជា​យក្ស ។​ល​។ ប្រើ​ជា គុ​. ក៏បាន : ពាក្យសន្មត​។

​សន្និដ្ឋាន សន់​-​និ​ត​-​ឋាន បា​.; សំ​. ( ន​. ) សេចក្ដី​ចូលចិត្ត​, ការយល់​ជាក់​, ការយល់ឃើញ ស៊ប់​, ការរួម​គំនិត​ជាមួយ : ធ្វើ​សន្និដ្ឋាន​, ដោយ​សន្និដ្ឋានថា … ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន “​ចូលចិត្ត​, យល់​ជាក់​,…” : គួរ​សន្និដ្ឋានបាន​ដោយ​ងាយ ។ សន្និដ្ឋាន ចេតនា (​សន់​-​និ​ត​-​ឋា​ន៉ៈ​ចេ​តៈ​ន៉ា​) ចេតនា​ដែល​យល់​ស៊ប់ គឺ​គំនិត​ដែល​ចុះ​ស៊ប់​យល់​ជាក់​មិន​ភ្លេច : ធ្វើការ​ដោយ​សន្និដ្ឋានចេតនា ។

​កតិកា កៈ​-​តិ​កា បា​. ( ន​. ) សេចក្ដី​ប្ដេជ្ញា​, ការ​សន្មតិ​គ្នា​, ការ​មត់គ្នា​, ខសន្យា ។ កតិកាសញ្ញា សញ្ញា​គឺ​ការ​សន្មតិ​គ្នា​, ការ​មត់គ្នា​ទុកជា​គ្រឿង​សំគាល់ : យើង​ត្រូវធ្វើ​កតិកាសញ្ញា​មួយ ។

​សន្ថវៈ សន់​-​ថៈ​វ៉ៈ បា​. ;​សំ​. ( ន​. ) (​សន្ថវ​; ) ដំណើរ​ជិត​ដឹ​ត​នឹង​គ្នា​, ការ​ស្និទ្ធជិត​នឹង​គ្នា ។ ការរួម​សុខទុក្ខ​, ការធ្វើ​មេថុនសេវនកិច្ច : ធ្វើ​សន្ថវៈ​, សេពសន្ថវៈ ។ សន្ថវកិច្ច មេថុនសេវនកិច្ច ។ សន្ថវមិត្ត ឬ –​មិត្រ មិត្រ​ដែលមាន​សេចក្ដី​ស្និទ្ធ​ជិតដិត​យ៉ាង​មាំ ។ សន្ថវរតិ (–​រៈតិ​) តម្រេក​ក្នុងការ ធ្វើ​សន្ថវកិច្ច ។​ល​។

​កំញើញ –​ញ៉ើ​ញ ( កិ​. ) សំដែង​កិរិយា​គំរាម ធ្វើ​អាការ​សម្បើម​គួរ​ឲ្យ​ខ្លាច​ឲ្យ​សម្បើម ។

​កំណល់ ( ន​. ) ប្រដាប់​សម្រាប់​កល់ : យក​កំណល់​មក​កល់​សិន​, យក​កំណល់​មក​កល់​កុំ​ឲ្យ ផ្អៀង ។ ទ្រនឹប​គ្រូពេទ្យ : កំណល់គ្រូ គេ​យក​សំពត់​ហូល​មួយ ជូន​កំណល់គ្រូ ។

​ក្រួស ( ន​. ) ជាតិ​ថ្ម​មួយ​យ៉ាង មាន​សាច់​រឹង មាន​សណ្ឋាន​ជា​ដុំ​តូចៗ មូល​ខ្លះ សំប៉ែត​ខ្លះ​ច្រើន ដុះ​កើត​ក្នុង​ទឹក ប្រើការ​លាយ​ជាមួយ​ខ្សាច់ និង ស៊ីម៉ងត៍ ធ្វើ​គ្រឹះស្ថាន​ផ្សេងៗ ។

​ក្រូច ( ន​. ) ឈ្មោះ​ឈើ​មួយ​ពួក​មាន​ផ្លែ​ប្រកបដោយ​ក្លែប​, កំពឹស​មាន​រសជូរ ឬ​ផ្អែម​សម្រាប់ ប្រើ​ជា​អាហារ ឬ ជា​ប្រយោជន៍​ក្នុង​គ្រឿង​ញាំ​ភ្លា​ជាដើម ។ ក្រូច​មាន​ច្រើនយ៉ាង : ក្រូចថ្លុង​, ក្រូចសើច​, ក្រូចឆ្មារ​, ក្រូចចងសក់​, ក្រូចឃ្វិច​, ក្រូចពោធិ៍សាត់ ។​ល​។

​ក្រួច ( ន​. ) ឈ្មោះ​សត្វ​បក្សី​មួយ​ពួក​រូប​តូចៗ រាង​ខ្លី មាន​លំនៅ ឬ ធ្វើ​សំបុក​ភ្ញាស់​កូន​នៅ​ដី​, បើ​វារ​ងាវ គេ​ថា​អ៊ឺត ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម