ម៉ូតូបោះពួយ​លឿន​ជ្រុល​បុក​ចំហៀង​រថយន្ត​​ខ្ទាតចូល​រថយន្ត​កិន​​ស្លាប់​ភ្លាម

1176
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈនៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៧​ខែ​មីនា​ឆ្នាំ​២០១៨ យុវជន​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ចូល​រថយន្ត​យីឌុប​ស​ណ្តោ​យ​រ៉ឺ​ម៉ក​ដឹកទំនិញពី​ចំហៀង ដែលកំពុងបើក​ច្រាសទិស​គ្នានៅ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ស្រែ​តេ​ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ជនគ្រោះដោយគ្រោះថ្នាក់ចរាចរ(រូបថតចាន់តូ)

​ជនរងគ្រោះ​ឈ្មោះ សែម យ៉​ត អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​​ម៉ាកហុងដាហ្សូមឺអិច ពណ៌​ស លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GH-5129 ។
​ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ទេព សេង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​យ៉ង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ស្រុកកំណើត​ភូមិស្រ​ង៉ែ ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​​បើករថយន្ត​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3671 ដឹក​ក្បឿង ពេញ​រថយន្ត ។

​តាម​សម្តី​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គាត់​បាន​ដឹក​ក្បឿង​ចេញពី​ក្រុមហ៊ុន នៅ​អូរ​ដឹ​ម សង្កាត់​ចោមចៅ​៣ ផ្លូវជាតិ​លេខ​៤ ដឹក​ឆ្ពោះ​យកទៅ​ខាង​ខេត្តសៀមរាប ធ្វើដំណើរ​ទើប​ដល់​ចំណុច​ខាងលើ ក៏​ជួប​បញ្ហា​នេះ​តែម្តង ហើយក៏​គ្មាន​ចេតនា​បើក​រត់គេច​ដែរ ដោយសារ​ផ្លូវ​បេតុង​មាន​រៃ​មួយ​ចំហៀង ទើប​បើក​ទៅ​មុខ​ដើម្បី​រក​កន្លែង​ឈប់ ។​

​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​លឿន​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ។លុះដល់​ចំណុចកើតហេតុ រេ​ចង្កូត​ជ្រុល​ទៅបុក​ចូល​ពី​ចំហៀង​រថយន្ត ត្រង់​កង់​បន្ទាប់ពី​ខាងឆ្វេង ដែល​បើក​ច្រាសទិស បណ្តាល​ឲ្យ​បោក​ចូល​ក​ង់ឡានធ្លាយ​ខួរ​ខ្ទាត​ពេញ​ផ្លូវស្លាប់​ភ្លាមៗ​តែម្តង ហើយ​រថយន្ត​មិនបាន​ឈប់​ភ្លាម​នោះទេ ដោយ​ស្ថានភាព​ផ្លូវ បេតុង​ចាក់​បានតែ​មួយ​ចំហៀង បន្ត​ទៅបុក ប្រ​មាណ​៤០០​ម៉ែត្រ ទើប​ពលរដ្ឋ​ដេញតាម​ឃាត់​ទាំង​រថយន្ត​ទាំង​អ្នកបើកបរ ប្រគល់​ឲ្យ​ប៉ូលីស ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នាំខ្លួន​អ្នកបើកបរ​រថយន្ត​និង​រថយន្ត​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​MN

អ្នកបើករថយន្ត

ទីតាំងផ្សាយពាណិជ្ជកម្ម