រដ្ឋមន្ត្រីសុខាភិបាលហូងឡង់ដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឿយហត់ខ្លាំងរហូតដួលសន្លប់ សុំចុះចេញពីតំណែង

222
ចែករម្លែក

រដ្ឋមន្ត្រីសុខាភិបាល ដែលដឹកនាំការប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណាឱ្យរដ្ឋាភិបាលហូឡង់ បានចុះចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី១៩មីនា ពោលគឺមួយថ្ងៃគត់ក្រោយដួលសន្លប់ដោយសារអស់កម្លាំងល្ហិតល្ហៃអំឡុងពេលតស៊ូមតិនៅសភាអំពីជំងឺរាតត្បាតនេះ។

រដ្ឋមន្ត្រីសុខាភិបាលលោក ព្រូណូ ព្រូអ៊ីន អាយុ ៥៦ ឆ្នាំបានដួលសន្លប់នៅសភាកាលពីថ្ងៃពុធ ខណៈកំពុងទទួលយកសំណួរជាច្រើន។ គាត់និយាយថា គាត់ដួលសន្លប់ក្រោយធ្វើការធ្ងន់ធ្ងរជាច្រើនសប្តាហ៍។

នាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូតតេ និយាយថា លោកព្រូអ៊ីនបានលាលែងពីតំណែង ព្រោះគាត់មិនដឹងច្បាស់ថាតើគាត់នឹងត្រូវចំណាយពេលយូរប៉ុនណាដើម្បីស្តារកម្លាំងកាយមកវិញ។

លោករូតតេនិយាយអំឡុងសន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ថា “ចរិតនៃវិបត្តិនេះគឺទាមទារឱ្យរដ្ឋមន្ត្រីអាចត្រៀមខ្លួនធ្វើការខ្លាំងក្លាពេញម៉ោងបានគ្រប់ពេល”។

រដ្ឋាភិបាលនិយាយថា ឧបនាយករដ្ឋមន្ត្រី យូហ្គោ ដេជុង នឹងទទួលយកភារកិច្ចរបស់លោកព្រូអ៊ីនរហូតដល់អ្នកថ្មីមកជំនួស។

នៅអ៊ីតាលីមានអ្នកឆ្លងជំងឺកូរ៉ូណាចំនួន ២.៤៦០ នាក់ និងស្លាប់ ៧៦ នាក់ ដែលភាគច្រើនជាមនុស្សចាស់អាយុ ៦៣ ឆ្នាំរហូតដល់ ៩៥ ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីសុខាភិបាលលោក ព្រូណូ ព្រូអ៊ីន ដួលសន្លប់អំឡុងពេលតស៊ូមតិនៅសភាកាលពីថ្ងៃពុធ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ