ក្លិប​រៀល​ម៉ា​ឌ្រី​ត ត្រៀម​ជម្រុះ ហ្គា​រ៉េត បេ​ល ចេញ​ដោយ​អត់​តម្លៃ​ខ្លួន​ចំពេល​មាន​ភាពមិន ច្បាស់លាស់​អំពី​អនាគត

189
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid )​កំពុង​ថ្លឹងថ្លែង​ពី​លទ្ធភាព​ន​ឲ្យ​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) ចាកចេញ​នៅ​រដូវក្តៅ​នេះ​។
​ ​
កន្លងមក បេ​ល ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ការផ្ទេរ​ទៅ​ក្របខ័ណ្ឌ Chinese Super League កាលពី​រដូវក្តៅ​ឆ្នាំមុន ប៉ុន្តែ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បាន​ប្តូរ​ចិត្ត​វិញ​នៅ​នាទីចុងក្រោយ​។​
​ ​
កីឡាករ​វ័យ​៣០​ឆ្នាំនេះ​នៅ​លេង​បានល្អ​ប៉ុន្តែ​បាន​ជួប​រដូវ​កាល​រងរបួស​ជាថ្មីទៀត និង​បន្ត​លេង តិចតួច​ក្រោម​ការដឹកនាំ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ចាប់តាំងពី​គ្រូ បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​វិល​ត្រឡប់មក​ដឹកនាំ​ក្រុម Real Madrid ជា​លើក​ទី​២​។​
​ ​
​បេ​ល មិនបាន​ចាកចេញ​ពី​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​ទេ អំឡុង​រដូវ​កាល​ទិញ​ន​ដូរ​ខែមករា បើទោះបីជា​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចសន្យា​ផ្ទេរ​ត្រឡប់​មកកាន់​អតីត​ក្លិប​តូ​តិ​ន​ហេម វិញ ហើយ​លោក ចូ​ណា​ថា​ន បា​ណេ​ត (Jonathan Barnett) ជា​ភ្នាក់ងារ​របស់​កីឡាករ​រូបនេះ បាន​អះអាងថា បេ​ល នឹង​ពិនិត្យមើល​កិច្ចសន្យា​របស់ខ្លួន បន្ទាប់ពី​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ ចិន​ត្រូវបាន​រារាំង​កាលពី​ឆ្នាំ​២០១៩​។​
​ ​
ប៉ុន្តែ​ក្លិប​នៅ​ពហុ​កីឡដ្ឋាន Bernabeu នេះ​នៅពេលនេះ​ត្រៀម​អនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន នេះ​បើ​យោងតាម​កាសែត Marca របស់​អេ​ស្ប៉ា​ញ​។​
​ ​
ក្លិប Real Madrid ហាក់ដូចជា​បញ្ជាក់​យ៉ាងច្បាស់​ថា ពួកគេ​មិនអាច​មានលទ្ធភាព​ផ្តល់ប្រាក់ ឈ្នួល​ខ្ពស់​ដល់ បេ​ល ទៀត​ទេ ដែល​គេ​ដឹងថា មានតម្លៃ​១៥,៤​លាន​ផោន​ក្នុង​មួយ​រដូវ​កាល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale)