ប៉ូលិស​ថៃ​ចាប់​ស្ត្រី​ចិន​ដែល​ស្តោះ​ទឹក​មាត់ឥត​ឈប់​ឈរ​នៅ​ទីសាធារណៈ​

1502
ចែករម្លែក

​ស្ត្រី​ចិន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​មីនា បន្ទាប់ពី​គាត់​ស្តោះ​ទឹក​មាត់ឥត​ឈប់​នៅក្នុង​រថយន្ត​ក្រុង​មួយ ដែល​គាត់​ជិះ​ពី​ក្រុង​បាងកក​ទៅ​​កាន់​ខេត្ត​សា​រ៉ា​ប៊ូ​រី មុន​ពេល​គាត់​ជិះ​រថភ្លើង​មកកាន់​ក្រុង​បាងកក​និង​ចាប់ផ្តើម​ស្តោះ​ទឹក​មាត់ឥត​របៀប​ជា​ថ្មី​។​

​នាយកដ្ឋាន​បង្ការ​និង​កាត់បន្ថយ​គ្រោះមហន្តរាយ​បាន​ចុះផ្សាយ​រូប​មន្ត្រី​ចាប់ខ្លួន​ស្ត្រី​រូប​នេះ បន្ទាប់ពី​ពួកគេ​ឆ្លើយតប​នឹង​ការប្តឹង​តាម​បណ្តាញ​សង្គម​មួយ​ថា មាន​​ស្ត្រី​ចិន​ម្នាក់​ស្តោះ​ទឹក​មាត់ឥត​ឈប់​នៅ​លើ​យានជំនិះ​សាធារណៈ​។​

​គេ​ថា​ស្ត្រី​នេះ​បាន​ដើរ​ពេញ​រថយន្ត​និង​ស្តោះ​ទឹកមា​ត់ម្តង​ត្រង់នេះ​ម្តង​ត្រង់នោះ បង្ក​ការព្រួយបារម្ភ​ក្នុងចំណោម​អ្នកដំណើរ​ចំ​ពេល​មាន​ការផ្ទុះ​ជម្ងឺ​កូវី​ដ​១៩​។​ពេល​​រថយន្តក្រុង​ទៅដល់​ស្ថានីយ មន្ត្រី​សុខាភិបាល​បាន​ស្នើសុំ​អោយ​គាត់​ទៅ​ពិនិត្យ​សុខភាព​តែ​គាត់​បដិសេធ​ដោយ​ថា​គាត់​ស្នាក់នៅ​ថៃ​តែ​ពីរ​បី​ថ្ងៃ​និង​បាន​ដើរចេញ​​ទៅ​។​

​គេ​បាន​ប្រទះឃើញ​ស្ត្រី​នេះ​ជា​ថ្មី​នៅលើ​រថភ្លើង​ក្នុង​ក្រុង​បាងកក និង​ពេល​នេះ​ពួក​មន្ត្រី​សំរេចចិត្ត​ចាប់ខ្លួន​តែម្តង តែ​ស្ត្រី​នេះ​បាន​រឹងទទឹង​មិនអោយ​ចាប់ខ្លួន​និង​​ស្តោះ​ទឹក​មាត់ដាក់​ពួក​សមត្ថកិច្ច​ថៃ​ថែមទៀត​។​ពួកគេ​បាន​រុញ​ស្ត្រី​រូប​នេះ​អោយ​ដួល​ផ្ទប់​ទៅ​នឹង​ដី​និង​រួច​ខ្ទប់មាត់​៕​ប្រែ​សម្រួល​៖​វាសនា​

ក្រោយ​ត្រូវ​ចាប់ខ្លួន ស្ត្រី​ចិន​នេះ​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​និង​បញ្ជូន​ទៅ​ពិនិត្យរ​កកូ​វីដ​១៩​កាលពី​ថ្ងៃ​២០​មីនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ