មន្ទីរបញ្ចកោណសាកល្បងមីស៊ីលលឿនជាងសំឡេងបានជោគជ័យ

307
ចែករម្លែក

សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃសុក្រទី២០មីនាថា ខ្លួនបានសាកល្បងដោយជោគជ័យនូវគំរូមីស៊ីលលឿនជាងសំឡេង ពោលគឺសព្វាអាវុធមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចនឹងពន្លឿនការប្រណាំងប្រជែងសព្វាវុធរវាងប្រទេសមហាអំណាច។

មន្ទីរបញ្ចកោណបាននិយាយថា យានយន្តសម្រាប់ធ្វើតេស្តបានបាញ់មីស៊ីលហោះក្នុងល្បឿនលឿនជាងសំឡេងលើសពី ៥ ដង ឬ ក្នុងល្បឿន ៥ ម៉ាច (៦.១៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង) រហូតដល់ចំណុចគោលដៅដែលបានកំណត់។

ការសាកល្បងនេះធ្វើឡើងបន្ទាប់ពីការសាកល្បងហោះហើររួមគ្នារវាងកងទ័ពជើងទឹកនិងកងទ័ពជើងគោកអាម៉េរិកកាលពីខែតុលាឆ្នាំ ២០១៧ នៅពេលដែលមីស៊ីលគំរូមួយអាចហោះចំទិសដៅដែលបានកំណត់ក្នុងល្បឿនលឿងជាងសំឡេង។

លោកឧត្តមនាវីឯក ចននី វូហ្វ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះយើងបានធ្វើសុពលភាពគំរូមីស៊ីលរបស់យើង ហើយឥឡូវនេះយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅដំណាក់កាលបន្ទាប់ឆ្ពោះទៅរកសមត្ថភាពវាយប្រហារក្នុងល្បឿនលឿនជាងសំឡេង”។

សព្វាវុធលឿនជាងសំឡេងអាចនាំយកសង្គ្រាមមីស៊ីលជាពិសេសសង្គ្រាមនុយក្លេអ៊ែរ ទៅដល់កម្រិតថ្មីគួរឱ្យភ័យខ្លាច៕ ដោយ៖ កញ្ញាដាលីស

មន្ទីរបញ្ចកោណថាខ្លួនធ្វើតេស្តជោគជ័យនូវមីស៊ីលលឿនជាងសំឡេង

ទីតាំងផ្សាយពាណិជ្ជកម្ម