វៀតណាម​ប្រាប់​មនុស្ស​ចាស់ៗ​ឱ្យ​ស្ថិតនៅ​ផ្ទះ​ដើម្បី​ជៀសវាង​ការឆ្លង​វីរុស​

161
ចែករម្លែក

​ក្រុម​អាជ្ញាធរ​សុខាភិបាល​បាន​ផ្តល់​អនុសាសន៍​ថា​មនុស្ស​វ័យ​ចំណាស់​និង​អ្នក​ដែល​មាន​បញ្ហា​សុខភាព​គួរ​ជៀសវាង​កន្លែង​សាធារណៈ​និង​ទាក់ទង​ជាមួយ​មនុស្ស​​ផ្សេងទៀត​។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូវី​ដ​១៩ បាន​ប្រាប់​មនុស្ស​នៅក្នុង​ក្រុម​ជំពូក​នេះ ឱ្យ​ទាក់ទង​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន​ឬ​គ្រូពេទ្យ​គ្រួសារ ជាបន្ទាន់​​ប្រសិន​បើ​ពួកគេ​មាន​បញ្ហា​សុខភាព​។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​បង្ការ​ជំងឺ បាន​និយាយថា ប៉ុន្តែ​ពួកគេ​គួរតែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ប្រសិនបើ​ពួកគេ​ត្រូវបាន​ប្រាប់​ថា​ចាំបាច់​​ឬ​ក្នុងករណី​បន្ទាន់​ហើយ គួរតែ​ប្រើ​ម៉ាស់​មុខ​និង​អនាម័យ​ដៃ​ស្អាត​ជា​និច្ច នៅ​ពេល​ចេញ​ទៅ​ក្រៅ​។​

​យោង​តាម​ក​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ បានឱ្យដឹងថា វីរុស​កូវី​ដ​១៩ គឺ​មាន​ភាព​ធ្ងន់ធ្ងរ​នៅពេល​មនុស្ស​វ័យ​ចំណាស់​ឆ្លង​វីរុស​នេះ ដោយ​មាន​អត្រា​ស្លាប់​១៥ ភាគរយ​​ចំពោះ​អ្នកជំងឺ​ដែល​មាន​អាយុ​លើសពី​៨០​ឆ្នាំ និង​៨ ភាគរយ​សម្រាប់​អ្នក​ដែល​មាន​អាយុ​លើសពី ៧០ ឆ្នាំ​។​

​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​២០​ខែ​មីនា​នេះ ប្រទេស​វៀតណាម​មាន​ក​រ​ណី​ឆ្លង​វីរុស​នេះ​ចំនួន​៩១​នាក់ ។

៧៤​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​ទាំងនេះ កំពុងស្ថិត​នៅ​ក្រោម​ការ​ព្យាបាល ខណៈ​ដែល​១៧​នាក់​ផ្សេង​ទៀត​បាន​ជាសះស្បើយ ៕​ប្រែ​សម្រួល​៖​សុខា​/sn

​​ប្រជាជន​វ័យចាស់ៗ​ទទួល​ទឹក​ថ្នាំ​លាងដៃ​និង​ការ​ពិនិត្យ​មើល​កំដៅ​ខ្លួន​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​១៧​ខែ​មីនា​ឆ្នាំ​២០២០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ