ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ១៩ នៅ​អ៊ីរ៉ង់​កើនឡើង​ដល់១.៤៣៣ នាក់​

371
ចែករម្លែក

​ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មីនា​ថា​វីរុស​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ចំនួន​១៤៩ នាក់​បន្ថែម​ទៀត​នៅ​អ៊ីរ៉ង់​ដោយ​នាំឱ្យ​មាន​ចំនួន​អ្នក​​ស្លាប់​នៅ​ប្រទេស​នេះ​បាន​កើនឡើង​ដល់ ១.៤៣៣ នាក់​។​

​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​អា​លី​រេ​ហ្សា រ៉ា​យ​ស៊ី បាន​និយាយថា មាន​ករណី​ឆ្លង​ថ្មី​ថែម​ទៀត​ចំនួន ១.២៣៧ នាក់​ក្នុង​រយៈពេល​២៤ ម៉ោង​កន្លងមក​​នេះ ហើយ​នៅពេលនេះ​មនុស្ស​ចំនួន ១៩.៦៤៤ នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ប្រទេស​អ៊ីរ៉ង់ ។​

​តួលេខ​ចុងក្រោយ​នេះ បញ្ចេញ​ឱ្យដឹង ស្របពេល​ដែល​ប្រជាជន​អ៊ីរ៉ង់​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​អ៊ីរ៉ង់ ដែល​ជា​ពេល​ឈប់សម្រាក​រយៈពេល​២​សប្តាហ៍ ។​

​ទោះ​យ៉ាងនេះក្តី ក្រុម​អាជ្ញាធរ​បាន​ទទូច​ដល់​សាធារណជន ឱ្យ​ជៀសវាង​ពី​ការ​ដើរលេង​ជា​លក្ខណៈ​គ្រួសារ​ឬ​ចេញ​ក្រៅ​ច្រើន​ថ្ងៃ​នៅ​ឆ្នាំ​នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​​រាលដាល​នៃ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ និយាយថា មួយ​ម៉ោង​ម្តង​មាន​មនុស្ស​៥០​នាក់​ឆ្លងកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម