៥ ចំណុច ដើម្បី​ជំរុញ​ភាពស៊ាំ និង​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩

332
ចែករម្លែក

សាលា​ត្រូវ​បិទ ការជួបជុំ​មនុស្ស​ច្រើន​ត្រូវ​កាត់បន្ថយ ការលុបចោល​ព្រឹត្តិការណ៍​នានា … យើង​កំពុង​រស់នៅ​ជាមួយ​វីរុស​ថ្មី គឺ​កូ​វីដ​-១៩​។​

​ជា​សំណាងល្អ ដំបូន្មាន​ល្អៗ​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​អាចជួយ​ការពារ​វីរុស ដ៏​កាច​សាហាវ​នេះ​បាន​គួរឱ្យកត់សម្គាល់​។​

​ប៉ុន្តែ​ការពិត សុខភាព​ផ្ទាល់ខ្លួន​មួយចំនួន​នៅតែ​មិន​ផ្លាស់ប្តូរ​។​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ បានផ្តល់​នូវ​ដំបូន្មាន​ល្អៗ​សម្រាប់​ការពារ​ការរីក​រាលដាល​នៃ​សហគមន៍​និង​ការឆ្លង​ផ្ទាល់ខ្លួន ៖ អនុវត្ត​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ការថែរក្សា​អនាម័យ ការ​លាងដៃ និង​ការ​កុំ​ប៉ះ​មុខ​អ្នក​។ ប៉ុន្តែ មាន​ច្រើន​ទៀត​។​

​ជា​សំណាងល្អ ដំបូន្មាន​ល្អៗ​ក្នុង​ការជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង គឺអាច​ធ្វើបាន​យ៉ាង​ងាយ ស្រួល​។ ហើយ​ដំបូន្មាន​គឺ​តែងតែ​ដូចគ្នា ៖

1 បង្កើន​ការទទួល​ទាន​ផ្លែឈើ និង​បន្លែ រួមមាន​ផ្លែឈើ​ជូរៗ ផ្លែក្រូច និង​បន្លឺ​ស្លឹក​បៃតង​
2 ចៀសវាង​អាហារ​ដែល​ផ្ទុក​ជាតិ​ស្ករ​ច្រើន​
3 រក្សា​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ ៣០-៦០ នាទី​
4 កាត់បន្ថយ​ស្ត្រេ​ស​របស់​អ្នក​
5 គេង​ឱ្យបាន​គ្រប់គ្រាន់​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម