ចិន​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៤១​ករណី​ថ្មី សុទ្ធតែ​នាំចូល​ម​ពី​បរទេស​

226
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ថា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៤១​ករណី​នៅ​រយៈពេល​២៤​ម៉ោង​កន្លងមក នាំ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នេះ​​ឡើងដល់​៨១.០០៨​នាក់ ក្នុងនេះ​៣.២៥៥​នាក់​បាន​ស្លាប់ និង​៧១.៧០០​បានជា​ចេញពី​មន្ទីរពេទ្យ​។​

​ក្នុងចំណោម​ការឆ្លង​៤១​ករណី​ថ្មី ១៤​នាក់​នៅ​ក្រុង​ប៉េកាំង ៩​នៅ​ក្រុង​សៀង​ហៃ ៧​នាក់​នៅ​ខេត្ត​ក្វាង​ទុង ៤​នៅ​ហ្វុយ​ជាន ៤​នៅ​ខេត្ត​សាន់​ស៊ី និង​ហ្សេ​ជាំង​ហើយ​២​នាក់​ទៀត​នៅ​សាន់​ទុង ព្រមទាំង​ម្នាក់​នៅ​ស៊ី​ឈ័ន​។​

​ឥឡូវ​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​មកពី​ក្រៅ​ប្រទេស​នៅ​ចិន​កើន​ដល់​២៦៩​ករណី​។​

​ចិន​ឥឡូវ​មិន​មាន​ការឆ្លង​ក្នុងស្រុក​ថ្មីៗ​ត្រូវ​បាន​ពិនិត្យ​រកឃើញ​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី និង​ក្រុង​វូ​ហាន ដែល​ធ្លាប់​ជា​មណ្ឌល​ផ្ទុះ​ជម្ងឺឆ្លង​នេះ​ទៀត​ទេ​។​

​នៅ​ហុងកុង​ឯណេះ​វិញ អ្នក​ឆ្លងកូវី​ដ​១៩​មាន​ចំនួន​២៥៦​ករណី និង​៤​នាក់​ស្លាប់​។​នៅ​ម៉ា​កាវ មនុស្ស​១៧​នាក់​បាន​ឆ្លង​និង​១៣៥​នាក់​នៅ​កោះ​តៃវ៉ាន់​។​

​នៅ​ទូទាំង​ពិភពលោក កូវី​ដ​១៩​បាន​ចម្លង​មនុស្ស​២៣៤.០៧៣​នាក់ និង​សម្លាប់​មនុស្ស​៩.៨៤០​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភា​ពពិភពលោក​។​​សកល​វិទ្យាល័​John Hopkins University ក្នុងពេល​ជាមួយគ្នា​បាន​អះអាង​ថា ចំនួន​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក​មាន​២៧១.៦២៩​នាក់ និង​ជាង​១១.០០០​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ពេទ្យ​ចិន​ចាប់ផ្តើម​ដកចេញ​ពី​ខេត្ត​ហ៊ូ​ប៉ី​ទៅកាន់​អង្គភាព​ដើម​វិញ នៅពេល​លែងមាន​អ្នក​ឆ្លង​ក្នុងស្រុក​ទៀត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ