លោកស្រី​ឧកញ៉ា​ម្នាក់​ជួយ​ឧ​ប​ត្ថ​ម្ថ​ថវិកា​១១​លាន​រៀល​ដល់​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​Covid19

146
ចែករម្លែក

​ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​លោកស្រី​ឧកញ៉ា​ឃុន​ស្រី​អគ្គនាយិកា​ក្រុមហ៊ុន​ហ្គោ​ដិ​ន​ថោ​ន​និង​ក្រុមគ្រួសារ​បាន​ជួយ​ឧ​ប​ត្ថ​ម្ត​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១១​លាន​រៀល​តាមរយ​:​លោក​ផេង​សិទ្ធី​អភិបាលក្រុង​បាត់ដំបង​។​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​សម្រាប់​ជួយ​អ្នកជំងឺ​Covid19​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទី​ពេទ្យ​ខេត្ត​។​

​លោកស្រី​ឧកញ៉ា​បានឱ្យដឹងថា​ដើម្បី​ចូលរួម​ការងារ​សង្គម​ការងារ​មនុស្សធម៌​លោកស្រី​និង​ក្រុមគ្រួសារ​រីករាយ​សប្បាយចិត្ត​លះបង់​ថវិកា​ផ្ទាល់ខ្លួន​ច​ឍុំ​នួន​១១​លាន​រៀល​ដើម្បី​ជួយ​សង្គម​ខណ​:​ដែល​ជំងឺ​Covid19​ដ៍​កាច​សាហាវ​នេះ​បាន​ផ្ទុះឡើង​នៅ​បរទេស​ជា​បន្តបន្ទាប់​រហូតដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​រោគ​ពី​ក្រៅប្រទេស​ចូលមកក្នុង​ប្រទេស​ខ្មែរ​យើង​ថែមទៀត​។​

​លោកស្រី​អគ្គនាយិកា​ក្រុម​ហុន ហ្គោ​ដិ​ន​ថោ​ន បាន​បន្តថា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​នេះ យើងទាំងអស់គ្នា​ត្រូវខិតខំ​”​ការពារ​ជាមុន​ប្រសើរ​ជាង​ព្យាបាល​”​ដោយ​ថែរក្សា​អនាម័យ​ដោយ​ខ្លួនឯង​ឱ្យបាន​ខ្ពស់បំផុត ដោយ​អនុវត្តតាម​ក្រសួងសុខាភិបាល​ដែល​បាន​ណែនាំ គឺ​ត្រូវ​សម្អាត លាងដៃ ពាក់​ម៉ាស់​ជាប្រចាំ​។​មិនត្រូវ​ដើរលេង​ចូលរួម​កន្លែង​មាន​មនុស្ស​ប្រមូលផ្តុំ​គ្នាច្រើន​ឡើយ​បើ​មិនចាំបាច់​មិនគួរ​ចេញទៅ​ក្រៅ​ផ្ទះ​ដើម្បី​ការពារ​ឆ្លង​រោគ​នេះ​មក​ក្រុមគ្រួសារ​និង​អ្នក​ដ៏​ទៃ​បន្ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​៕S/

​រូបថតរ​៖​ក្រុមគ្រួសារ​លោកស្រី​ឧកញ៉ា​លោក​អភិបាលក្រុង​និង​លោក​គឹម​ហួរ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។ ទិ​ដ្ឋ​ភាំ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្ត​។ អ្នកជំងឺ​ដាក់​ឲ្យ​នៅ​បន្ទប់​ដោយឡែក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ