នាំ​ថវិកា​មូលនិធិ​ជាង​២០​លាន​រៀល​ទៅជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​សម្រាប់​ចែកជូន​មន្ត្រី​ពេទ្យ​ជួរមុខ​

233
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០២០ លោក ងួន រតន​: អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ និង​នាំ​ថវិកា​មូលនិធិ​បង្ការ​ទប់ស្កាត់​Covid-19​ចំនួន​២០​លាន​៨០​ម៉ឺន​រៀល​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​សម្រាប់​ចែកជូន​មន្ត្រី​ពេទ្យ​ជួរមុខ​។​ក្នុងនោះ​និង​ឧបត្ថម​អ្នកជំងឺ​ដើម្បី​លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​បាន​ខិតខំ​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ​Covid19​ចំនួន​៦​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​។​

​លោ​កវេ​បណ្ឌិត​កាក់​សិលា​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បានឱ្យដឹងថា​បន្ទាប់ពី​មានការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​មក​ម​ន្ទីរ​សុខាភិបាល​ខេត្ត​និង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​ត្រៀមខ្លួន​ជាស្រេច​រៀបចំ​បន្ទប់​សម្រាប់​ដាក់​អ្នកជំងឺ​ព្យាបាល​ដោយឡែក​ពី​គេ​តាម​គោ​ការណ៍​បច្ចេកទេស​វិ​ជ្ជ​សាស្ត្រ​។​

​លោក​កាក់​សិលា​បាន​បន្តថា​អ្នក​ផ្ទុកមេរោគ​Covid19​គិតពី​ថ្ងៃ​ធ្វើតេស្ត​រកឃើញ​និង​បាន​ចូល​សម្រាក​ព្យាបាល​ចាប់តាំងពី​ដើមខែ​មីនាឆ្នាំ​២០២០​មកទល់ពេលនេះ​មាន​ចំនួន​៦​នាក់​ហើយ​ចំពោះ​អ្នក​សង្ស័យ​មន្ទីរពេទ្យ​បាន​យក​សំណាក​ទៅពិនិត្យ​មាន​ចំនួន​ទៀត តែ​ពុំទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ​។​

​លោក​ងួន​រតន​:​បានឱ្យដឹងថា​មេរោគ​Covid19​មិនមាន​ផ្ទុះ​នៅក្នុង​ស្រុក​ខ្មែរ​ទេ​គឺ​គ្រាន់តែ​ប្រជាពលរដ្ឋ​បាន​ឆ្លង​ជំងឺ​ពី​ក្រៅប្រទេស​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​បាន​បន្ត​ឆ្លង​គ្នាឯង​នៅតាម​សហគមន៍​បន្ត​ដូច្នេះ​យើង​ត្រូវ​នាំគ្នា​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​មិន​ឲ្យ​Covid19​រីក​រាលដាល​បន្តទៀត​។​តាមរយៈ​អនាម័យ​ស្អាត​ដោយ​លាងដៃ​ជាប្រចាំ​ពាក់​ម៉ាស់​មិនត្រូវ​នៅ​ជិតគ្នា​ច្រើន​នាក់​ទេ​។​

​ជៀសវាង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ឬ​ច្រើន​នាក់​បន្ថែមទៀត​។​ដើម្បី​ចូលរួមចំណែក​ចែករំលែក​ការលំបាក​ទាំង​គ្រូពេទ្យ​ជំនាញ​និង​អ្នកជំងឺ​ផង​នោះ​លោក​បាន​ប្រមូល​មូលនិធិ​ជា​ថវិកា​លើក​ទី​១​បាន​ចំនួន​២០​លាន​៨០​ម៉ឺន​រៀល​យកមក​ប្រគល់​ប្រធាន​មន្ទីរពេទ្យ​ចាត់ចែង​ទៅតាម​ជំនាញ​ចែក​ដល់​ពួកគាត់​ផង​។​បើ​ក្រុម​មូលនិធិ​នេះ​ប្រមូល​ថវិកា​ពី​ការចូលរួម​ពី​ស្បុ​បុរស​ជន​បាន​ទៀត លោក​នឹង​យកមក​ប្រគល់ជូន បន្តទៀត​ផងដែរ​៕S/

​រូបថត​៖​លោក​អភិ​បស​ល​ខេ​ត្យ​នាំយក​មូលនិធិ​ជាង​២០​លាន​៨០​ម៉ឺន​រៀល​ទៅជូន​មន្ទីរពេទ្យ​
​បង្អែក​ខេត្ត​សម្រាប់​ចែកជូន​មន្ត្រី​ពេទ្យ​ជួរមុខ​និង​អ្នកជំងឺ​COVID-19​