​រថយន្ត​ដឹកឈើ​ផ្ទុះ​កង់​ក្រឡាប់​ចូល​ប្រឡាយ​តៃ​កង​រត់​គេចខ្លួនបាត់​

275
ចែករម្លែក

ដោ​យះ​អង្គរតូច​/​សៀមរាប​៖​រថយន្ត​ដឹកឈើ​មួយគ្រឿង​បាន​ផ្ទុះ​កង់​ក្រឡាប់​ចូល​ប្រឡាយ​ហើយ​ត្រូវ​ប៉ូលិស​មូលដ្ឋាន​ស្ទូច​ប្រគល់ឱ្យ​មេព្រៃ​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​3​និង​20​នាទី​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី 21 ខែ​មិនា ឆ្នាំ​2020​លើ​ដង​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ភូមិ​សណ្តាន់​សង្កាត់​ទឹក​វិល​។​

​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ក្រុង​សៀមរាប​បានឱ្យដឹងថារ​ថ​យន្ត​ដែល​រងគ្រោះថ្នាក់​នោះ​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹក មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2n5893​។​រថយន្ត​នេះ​បាន​បើកបរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​។​លុះដល់​ចំណុចកើតហេតុ​បាន​បែក​កង់​ហើយ​ក្រឡាប់​ចូល​ប្រឡាយ​ឯ​ម្ចាស់​រថយន្ត​បាន​គេចខ្លួនបាត់​។​

​លោក​បន្តថា​រថយន្ត​នោះ​មាន​ផ្ទុក​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់​ល្មើសច្បាប់​។​ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹក​វិល​បាន​ស្ទូច​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​អត្តសញ្ញាណ​ម្ចាស់​។​លោក​បាន​បញ្ជាក់ថា​លុះ​វេលា​ម៉ោង​8:00​នាទី​ថ្ងៃទី​ខែ​ឆ្នាំ​ដដែល​បានធ្វើការ​ត្រួតពិនិត្យ​និង​ប្រគល់​ឱ្យទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទទួល យកទៅ​បន្ត​នីតិវិធី​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម