​យុវជន​ម្នាក់​ស្លាប់​សង្ស័យ​ករណី​ឃាតកម្ម​នៅ​ស្រុក​សេ​សាន​

191
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ប្រជាពលរដ្ឋ​ប្រទះឃើញ​យុវជន​ម្នាក់​ដេក​សន្លប់​របួសធ្ងន់​ផុង​លលាដ៍ក្បាល​ផ្នែក​ខាងក្រោយ​សង្ស័យ​ជា​ករណី​ឃាតកម្ម​។​ហេតុការណ៍​ការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​១២​កណ្ដាលយប់​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ ២០២០ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះថា​ន់​និ​ត​អាយុ​១៨​ឆ្នាំមាន​ស្រុកកំណើត​ខេត្ត​កំពត​បច្ចុប្បន្ន​រស់នៅ​ជាមួយ​ម្ដាយមីង​ក្នុងភូមិ​ច្រប់​ឃុំ​ក្បាល​រមាស​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។​សមត្ថកិច្ច​បន្ត​ឱ្យដឹងទៀតថា​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ដេក​សន្លប់​នៅ​ជិត​ផ្លូវ​មុខផ្ទះ​តា​ក្រឹម​ភូមិ​ច្រប់​។​ក៏បាន​រាយការណ៍​ទៅ​ប្រធាន​ប្រជា​ការពារ​ភូមិ​ច្រប់​ឈ្មោះ​ខាវ​វ៉ុ​ន​។​

​បន្ទាប់មក​ក៏បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ក្បាល​មាស​ចុះ​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យ​មើលឃើញ​ជនរងគ្រោះ​ផុង​លលាដ៍ក្បាល​ផ្នែក​ខាងក្រោយ​របួស​ធ្ងន់ធ្ងរ​ស្លាប់​ពេលដែល​បញ្ជូន​ទៅដល់​មណ្ឌល​សុខភាព​ក្បាល​រមាស​។​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​របួស​ធ្ងន់ធ្ងរ​ផ្នែក​ខាងក្រោយ​ផុង​លលាដ៍ក្បាល​ហូរឈាម​ច្រើន​ដោយ​មិន​អាចជួយ​សង្គ្រោះបាន​បណ្ដា​ល​ឱ្យស្លាប់​។​

​ករណីនេះ​គេ​សង្ស័យថា​ជា​អំពើ​ឃាតកម្ម​ដោយ​ឃើញ​ស្នាម​វាយ​ពី​ខាងក្រោយ​ផុង​លលាដ៍ក្បាល​ចំនួន​ពីរ​កន្លែង​។​សមត្ថកិច្ច​កំពុងតែធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​នីតិវិធី​៕S/​