មជ្ឈមណ្ឌល​ត្រចៀក​,​ច្រមុះ​,​បំពង់ក​,​មានតម្លៃ​៨​លាន​ដុល្លារ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ចាប់ផ្តើម​សាងសង់​

667
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​មជ្ឈមណ្ឌល​ត្រចៀក​ច្រមុះ​បំពង់ក​ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ​បានចាប់ផ្តើម​សាងសង់​ហើយ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​។​មជ្ឈមណ្ឌល​កម្ពស់​៥​ជាន់​នេះ​គ្រោង​ចំណាយ​ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក​និង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២២​។​
នា​រសៀល​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ដែល​គេ​ស្គាល់​ថាក​យ​កា (KOICA)​ដោយបាន​ធ្វើការ​សហកា​រ​ជាមួយ​ក្រសួងសុខាភិបាល​និង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បានរៀបចំ​ពិធី​ក្រុង​ពាលី​សម្រាប់​សាងសង់​អាគារ​ថ្មី​ដែលមាន​ឈ្មោះថា​មជ្ឈមណ្ឌល​ត្រចៀក​ច្រមុះ​បំពង់ក​ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង រាជធានី​ភ្នំពេញ ។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខា​ភិ បាល លោក នោ ហ្យ​ន់​ជូន (Rho Hyun-Jun) ប្រធាន​តំណាង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA)​ប្រចាំ​ការិយាល័យ​ប្រទេស​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី​នេះ​។​មជ្ឈមណ្ឌល​ត្រចៀក​ច្រមុះ​បំពង់ក​ក្នុង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​នេះ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​រយៈពេល​២០​ខែ​បន្ទាប់ពី​ការសាងសង់​ហើយ​បន្ត​ប្រតិបត្តិការ​មជ្ឈមណ្ឌល រហូតដល់​ឆ្នាំ​២០២២ ដោយ មាន ថវិកា សរុប ចំនួន​ប្រាំបី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​គ​ត់​(៨ ០០០.០០០ USD) ។​

បើ យោង ទៅ តាម ផែនការ​សាងសង់​មជ្ឈមណ្ឌល​ត្រចៀក​ច្រមុះ​បំពង់ក​គឺ​អាគារ​នេះ​មាន​កំពស់​៥​ជាន់ (​បូករួម​ទាំង​ជាន់​ផ្ទាល់​ដី​) និង​ត្រូវបាន​បំពាក់​នូវ​សំភារៈ​ទំនើប​បំផុត ចាំបាច់​នានា ដើម្បី​ពិនិត្យ ព្យាបាល និង​វះកាត់ ធ្វើយ៉ាងណា ដើម្បី​បង្កើន​គុណភាព សេវាកម្ម ក្នុង​មន្ទី​ពេទ្យ​អោយ​ល្អប្រសើរ​មួយកំរិត​ទៀត​។ ក្រៅពី​ការលើក​កំពស់​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រូបវន្ត​សមត្ថភាព​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​និង​បុគ្គលិក​ទាំងអស់ នឹងត្រូវ​បាន បង្កើន​សមត្ថភាព តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល និង ការផ្ទេរ​ចំណេះដឹង និង ចំណេះធ្វើ​ពី​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​។

​គួរ​កត់ សម្គាល់ ថា ប្រទេស​កម្ពុជា ជា ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជា​ដៃគូ​ស្នូល​របស់​កូយ​កា​ក្នុង ន័យ​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​។​កូយ​កា​ត្រូវបាន​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ជាមួយនឹង​ប្រភេទ​ជំនួយ​ផ្សេងៗ​គ្នា​ដែលមាន​ដូចជា​ការគាំទ្រ​គម្រោង​កម្មវិធី​បណ្ដុះបណ្ដាល​និង​កម្មវិធី​អ្នកស្ម័គ្រចិត្ត​។​ល​។​

​នៅ ប្រទេស កម្ពុជា ក​យ​កា មាន យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (CPS) របស់ខ្លួន​ដែល​ជួយ​រាជ រដ្ឋា ភិ បាល កម្ពុជា ឲ្យ សម្រេច បាន នូវ​ផែ​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់ខ្លួន​ដោយ​រួមបញ្ចូល​យុទ្ធ សាស្ត្រ​ជាមួយនឹង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​។​នៅ​កម្ពុជា​កូយ​កា​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​អទិភាព​4​រួមមាន​អភិវឌ្ឍ​ន៏​ជនបទ​សុខាភិបាល អប់រំ​និង ហេដ្ឋារចនាសម្ព័ន្ធ ៕S/​