រៀបចំ​ទិវា​បរិស្ថាន​ដើម្បី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​អំពី​បញ្ហា​សុខភាព​និង​អនាម័យ​ការពារ​ជំងឺឆ្លង​

169
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​នា​ព្រឹក​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​នេះ​រដ្ឋបាល​សង្កាត់​គោកចក​ដឹកនាំ​ដោយ​លោក​ទិ​ត​ឌី​រ៉ា​ចៅសង្កាត់​គោកចក​និង​ក្រុមការងារ​បានរៀបចំ​ទិវា​បរិស្ថាន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ស្វែងយល់​អំពី​បញ្ហា​សុខ​ភាពជា​ចម្បង​ដោយ​ផ្តោតទៅលើ​ការរស់នៅ​ស្អាត​ហូបចុក​មាន​អនាម័យ​។​

លោក​ទិ​ត​ឌី​រ៉ា​ច​ចៅសង្កាត់​គោកចក​បាន​និយាយថា​ការរៀបចំ​ទិវា​បរិស្ថាន​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​បញ្ហា​សុខភាព​និង​អនាម័យ​ការពារ​ជំងឺឆ្លង​យើង​បាន​ធ្វើឡើង​ដោ​យាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ភូមិ​ចំនួន​៨​ភូមិ​គឺមាន​ភូមិ​ត្រពាំង​សេះ​,​ភ​ភូមិ​វាល​,​ភូមិ​ទក្សិណ​ខាងត្បូង​,​ភូមិ​គោក​តា​ចាន់​,​ភូមិ​ខ្វៀន​,​ភ​ភូមិ​គោក​បេង , ភ​ភូមិ​គោក​ត្នោត , និង ភូមិ​នគរ​ក្រៅ ។​

​លោក​ចៅសង្កាត់​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយ​យកចិត្តទុកដាក់​លើ​ការសម្អាត​ក្នុង​បរិវេណ​ជុំវិញ​ផ្ទះ​និង​តាម​ដងផ្លូវ​សាធារណៈ​ជាដើម​ជាពិសេស​ការ​វេច​ខ្ចប់​និង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ លោក​បាន​បន្តថា ជាងនេះទៅទៀត​សប្បុរសជន​ឈ្មោះ ស្ទៀល ដា​រ៉េ​ល ភេទ ប្រុស ជនជាតិ អូស្ត្រាលី​បានមក​ដាក់​គម្រោង​ជួយ​ទៅលើ​បរិស្ថាន​នេះ​រយៈពេល​៥​ឆ្នាំ​។​ក្នុងនោះដែរ​លោក​បាន​ឧបត្ថម​បង្គន់​អនាម័យ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​២៧៦​កន្លែង​អណ្តូងទឹក​ចំនួន​៩៧​កន្លែង​ព្រមទាំង​មាន​សាប៊ូ និង​ថង​ដាក់​សំរាម​សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​៕S/

​រូបភាព​:​រដ្ឋបាល​សង្កាត់​គោកចក​បានរៀបចំ​ទិវា​បរិស្ថាន​ដេ​ី​ម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​បញ្ហា​សុខភាព និង​អនាម័យ​ការពារ​ជំងឺឆ្លង​៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ