អា​អ៊ុយ​អេ​ហ្វ និង​សាកលវិទ្យាល័យ​ហាណូយ​បើក​ការប្រកួតប្រជែង​លើក​ទី​ពីរ​របស់ខ្លួន​ស្ដីពី «​ការបង្កើត​គម្រោង​ច្នៃប្រឌិត ​Start-up francophone»

1792
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញ​៖ សាកលវិទ្យាល័យ​ទីក្រុង​ហាណូយ ដោយ​រួមសហការ​ជាមួយ​ទីភ្នាក់ងារ​ឧត្ដមសិក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​បើក​ការប្រឡងប្រជែង​ក្រោម​ប្រធានបទ « ការបង្កើត​គម្រោង​ច្នៃប្រឌិត Start-up francophone​ឆ្នាំ​២០១៨» សម្រាប់​យុវជន​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ ឬ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ជា​សមាជិក​AUF​នៅ​ប្រទេស​វៀតណាម ឡាវ កម្ពុជា និង​ថៃ​។​

​ការរៀបចំ​ការប្រឡង​ប្រជែង​នេះ ​មានការ​សហការ​ពី​បណ្ដាញ​អតីត​និស្សិត ​នៃ​មជ្ឈមណ្ឌល​ហ្វ្រ​ង់​កូ​-​វៀតណាម​ដែល​បណ្ដុះបណ្ដាល​ជំនាញ​គ្រប់គ្រង​ (CFVG)​ និង​មជ្ឈមណ្ឌល​សង្គម​នវានុវត្តន៍​និង​សហគ្រិនភាព​(CSIE)​នៃ​សាកលវិទ្យាល័យ​ជាតិ​សេដ្ឋកិច្ ច​(Université nationale d’Économie)​ ផងដែរ​។​

​ការប្រកួតប្រជែង​នេះ​មាន​គោលដៅ​បង្កើត​ទំនាក់ទំនង​រវាង​មជ្ឈដ្ឋាន​សិក្សាធិការ​និង​វិស័យសេដ្ឋកិច្ច​និង​សង្គម​ក្នុង​តំបន់ ដើម្បី​រំលេច​ឡើង​នូវ​គម្រោង​ច្នៃប្រឌិត​របស់​យុវ​និស្សិត​និង​យុវជន​ចេះ​ភាសា​ភា​បារាំង​ដែល​កំពុង​សិក្សា​និង​ទើប​បញ្ចប់​ការសិក្សា​។​ព្រឹត្តិការណ៍​នេះ​អនុញ្ញាតឱ្យ​យុវជន​ទទួលបាន​នូវ​ការជួយជ្រោមជ្រែង​ពី​សំណាក់​អ្នកជំនាញ​នៅក្នុង​វិស័យ​នីមួយៗ​ដែល​ខ្លួន​ជ្រើសរើស​។​

​ការប្រឡង​ទទួល​ចុះឈ្មោះ​ចាប់តាំងពី​ពេល​ប្រកាស​នេះ​រហូតដល់​ថ្ងៃទី​៣១ ខែមីនា ជា​លក្ខណៈ​បុគ្គល​ឬ​ជា​ក្រុម​ដោយ​ការបំពេញ​ទម្រង់​ចុះឈ្មោះ​អន​ឡាញ​តាម​អាសយដ្ឋាន​៖https://goo.gl/forms/QXn53MDBmwZNcDDK2​។​

​នៅ​ខែកក្កដា ម្ចាស់​គម្រោង​ដែលជា​ប់​ជម្រើស​ល្អៗ​ចំនួន​២០​នៅ​ថ្នាក់​តំបន់​អាច​ទទួលបាន​ការអញ្ជើញ​ឱ្យ​ចូលរួម​សិក្ខាសាលា​បណ្ដុះ​បណ្ដាល​និង​ការ​ជ្រោមជ្រែង​ក្នុងការ​បង្កើត​គម្រោង​ក្រុមហ៊ុន​ដើម្បី​អនុវត្ត​ផែនការ​ជំនួញ​របស់ខ្លួន​។​ពួកគេ​អាច​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​តាម​ក្រុមហ៊ុន​កែច្នៃ​ថ្មីៗ​ចូលរួម​សិក្ខាសាលា​នានា និង​ធ្វើការ​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​អ្នក​អាជីព​ដែល​ផ្ដល់ជូន​ពួកគាត់​នូវ​ចំណេះ​ជំនាញ​ដ៏​សម្បូរបែប​ក្នុងការ​បង្កើត​គម្រោង​ជំនួញ​របស់ខ្លួន​។​ក្រុម​ដែល​ទទួលបាន​ពិន្ទុ​ល្អ​ជាងគេ​ចំនួន​៤​នឹងត្រូវ​ទៅ​ចូលរួម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង​ហាណូយ ដែល​គ្រោង​ធ្វើឡើង​នៅ​ខែកញ្ញា ឆ្នាំ​២០១៨ ។ ពួកគាត់​នឹង​បង្ហាញ​ផែនការ​ជំនួញ​របស់ខ្លួន​ចំពោះមុខ​គណៈមេប្រយោគ​ស​ហ​គ្រិន​។ អ្នកឈ្នះ​រង្វាន់​ទី​១​ទទួលបាន​រង្វាន់​១០០០​អឺរ៉ូ ទី​២​ទទួលបាន​៥០០​អឺរ៉ូ និង​ទី​៣​ទទួលបាន​២៥០​អឺរ៉ូ​(​ពីរ​រង្វាន់​)​។ ជ័យលាភី​និ​មួយៗ​នឹងមាន​ឱកាស​ចុះ​កម្មសិក្សា​នៅតាម​ក្រុមហ៊ុន​ប្រើប្រាស់​ភាសា​បារាំង​នៅក្នុង​តំបន់ និង​អាច​អញ្ជើញ​ឱ្យ​ទាក់ទង​ផ្ទាល់​ជាមួយ​វិនិយោគិន​បារាំង​និង​វៀតណាម​។​

​កាលពី​ឆ្នាំ​២០១៧ ការប្រឡងប្រជែង​នេះ​ត្រូវបាន​រៀបចំ​ឡើងជា​លើកទីមួយ​ដោយ​សាលា​ជាន់ខ្ពស់​ពាណិជ្ជកម្ម​ក្រៅប្រទេស​ទីក្រុង​ហាណូយ​(ESCE)​ដោយ​រួមសហការ​ជាមួយ​AUF​។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​«TrueStack»​របស់​សាលា ESCE​បាន​ឈានមុខ​គូរ​ប្រជែង​ទាំងបី​របស់ខ្លួន​និង​ដណ្ដើមបាន​រង្វាន់​លេខ​១​ដោយសារ​គំនិត​ថ្មី​ប្លែក​ពី​គេ គឺ​ការបង្កើត​ផ្លាត​ហ្វ​ម (Plate-forme)​ដែល​អាចជួយ​ក្រុមហ៊ុន​អ្នក​ច្នៃប្រឌិត​ថ្មី​ក្នុងការ​អំពាវនាវ​ស្វែងរក​មូលនិធិ និង​អភិវឌ្ឍ​ស្នាដៃ​របស់ខ្លួន​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ