វេជ្ជបណ្ឌិត​ម៉ាឡេស៊ី​ស្លាប់​ដោយកូវី​ដ​១៩ នៅពេល​ទាហាន​ចេញ​ល្បាត​តាម​ដងផ្លូវ​

511
ចែករម្លែក

​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​២២​មីនា បាន​រាយការណ៍​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ម្នាក់ទៀត នាំ​អោយ​អ្នក​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ម៉ាឡេស៊ី​កើន​ដល់​៩​នាក់​។​

​អគ្គនាយក​សុខាភិបាល​លោក នួ​រ ហ៊ី​សាម អាប់​ឌុល​ឡា បាន​និយាយថា អ្នក​ជម្ងឺ​ជា​វេជ្ជបណ្ឌិត​ម្នាក់ ដែល​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​តួ​ក​គី​។​ករណី​នេះ​ត្រូវ​គេ​សង្ស័យ​​ថា​បាន​ឆ្លង​មក​ពី​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ដោយ​មិន​ពាក់ព័ន្ធ​ការងារ​របស់​សហការី​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​ឆ្លងកូវី​ដ​១៩​នៅ​ម៉ាឡេស៊ី​ទេ​។​

​នៅ​ថ្ងៃអាទិត្យ​នេះដែរ ម៉ាឡេស៊ី​បាន​ដាក់ពង្រាយ​កងទ័ព​ដើម្បី​ចាប់បង្ខំ​អោយ​អនុវត្ត​បំរាម​ធ្វើដំណើរ​២​សប្តាហ៍​នៅ​ក្នុង​ប្រទេសមួយ​ដែល​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើនជាងគេ​ក្នុង​ចំណោម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។​

​ម៉ាឡេស៊ី គិត​មក​ត្រឹម​ថ្ងៃអាទិត្យ​នេះ​មាន​អ្នក​ឆ្លង​១.១៨៣​នាក់​។​អាស៊ីអាគ្នេយ៍​ឥឡូវ​មាន​អ្នក​ឆ្លង​ជាង​៣.២០០​នាក់ ដោយ​ការឆ្លង​ធំៗ​មាន​នៅ​ថៃ ឥណ្ឌូនេស៊ី​​សិង្ហ​បុរី​និង​ហ្វីលីពីន​៕​ប្រែ​សម្រួល​៖​វាសនា​

ទាហាន​ពាក់​ម៉ា​ស់មុខ សម្លឹង​ចេញពី​រថយន្តយោធា​មួយ​ក្នុងអំឡុងពេល​ល្បាត​មើល​ចលនា​មនុស្ស​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​២២​មីនា​

ទីតាំងផ្សាយពាណិជ្ជកម្ម