ម្តាយកូន​បី ដែល​បំបៅ​ដោះ​កូន​អំឡុងពេល​រួមភេទ វាយបក​លើ​អ្នក​រិះគន់​

2872
ចែករម្លែក

អ្នកលេង Vlogger ដ៏​ចម្រូងចម្រាស់​ម្នាក់ និង ជា​អ្នកគាំទ្រ​ខាង​ការ​បំបៅ​ដោះ ដែល​ពីមុន​សារភាពថា​បំបៅ​ដោះ​កូន​អំឡុងពេល​រួមភេទ បាន​អំពាវនាវ​ឱ្យ​អ្នក​រិះគន់ “​ឈប់​តូចចិត្ត​ចំពោះ​រឿង​កំ​ប៉ិច​កំប៉ុក​”​។

​លោកស្រី ថា​សា ម៉ៃ​លី ម្តាយកូន​បី បាន​បង្កឱ្យមាន​ការតស៊ូ​មតិ​ពេញ​អន​ឡាញ ដោយសារតែ​វីដេអូ​យូ​ធូប​និយាយ​មិន​សំចៃមាត់​របស់​នាង ដែល​វីដេអូ​មួយ​ក្នុងចំណោម​នោះ គេ​ឃើញ​នាង​លាតត្រដាង​ថា នាង​បំបៅ​ដោះ​កូន ខណៈ​កំពុង​រួមភេទ​។

​ឥឡូវ​អ្នកលេង Vlogger នៅ​ទីក្រុង​សាន់​ទី​អា​ហ្គោ រូបនេះ បាន​បញ្ជាក់ថា ទារក​កំពុង​ដេកលក់ នៅ​គ្រា​ដែល​កូន​នៅជាប់​គាត់ ២៤​ម៉ោង​ក្នុង​៧​ថ្ងៃ និង​ជំរុញ​មនុស្ស​ឱ្យ​ឈប់​វិនិច្ឆ័យ​នាង​។​

នាង​និយាយ​នៅក្នុង​វីដេអូ​ថា “​សិច​គឺជា​រឿង​អស្ចារ្យ​មួយ ខ្ញុំ​គិតថា​យើងទាំងអស់គ្នា​យល់ស្រប​ចំពោះ​រឿងនេះ​”​។

​ម្តាយ​រូបនេះ​និយាយទៀតថា កូន​គាត់​មិនបាន​ចូលរួម​សកម្មភាព​រួមភេទ​ទេ គឺ​គ្រាន់តែ​ស្ថិតនៅ​ទីនោះ​ដែរ​ប៉ុណ្ណោះ​។

​លោកស្រី​និយាយថា “​ប្រសិនបើ​អ្នក​ពិតជា​ស្តាប់ ទើប​ដឹងថា​កូន​អាយុ ៣ ខែ​របស់ខ្ញុំ​នឹងមិន​អនុញ្ញាតឱ្យ​ខ្ញុំ​ដាក់​គាត់​ចុះ​នោះឡើយ​។ គាត់​នៅជាប់​ខ្លួន​ខ្ញុំ ២៤ ម៉ោង​ក្នុង ៧ ថ្ងៃ​”​។​

​លោកស្រី​ថា​សា​និយាយថា កូន​គាត់​កំពុង​ដេក​នៅ​គ្រានោះ ដូច្នេះ​វា​ដល់ពេល​ត្រូវ​បញ្ចប់​ការវិនិច្ឆ័យ និង ភាពអាម៉ាស់​ហើយ​៕ ​ដោយ ៖កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម