ចិន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​៣៩​នាក់​ទៀត តែ​សុទ្ធ​ចូលមក​ពី​ក្រៅ​

238
ចែករម្លែក

​មហា​ចិនដីគោក​លែងមាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នៅក្នុង​ស្រុក​បួន​ប្រាំ​ថ្ងៃ​ជាប់​គ្នា​មក​ហើយ​នៅពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​វិធានការ​ទប់ស្កាត់​ការឆ្លង​​រាលដាល​បង្ក​ឡើង​ពី​អ្នក​ផ្ទុក​វីរុស​ចូលមក​ពី​ក្រៅ​ប្រទេស​។​

​ចិន​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ចំនួន​៣៩​នាក់​ថ្មី សំរាប់​ថ្ងៃអាទិត្យ​ទី​២២​មីនា ដោយ​ចុះ​ពី​ចំនួន​៤៦​នាក់​កាល​ពី​មួយ​ថ្ងៃមុន តែ​ពួកគេ​សុទ្ធតែ​​ជា​អ្នក​ដំណើរ​មក​ពី​បរទេស​។​

​ជា​វិធានការ​បង្ការ​បន្ថែម ទីក្រុង​ប៉េកាំង​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​២៣​មីនា​នេះ​ទៅ នឹង​បង្វែរ​ជើងហោះហើរ​អន្តរជាតិ​ទៅកាន់​អាកាសយានដ្ឋាន​ផ្សេងៗ កន្លែង​ដែល​​អ្នកដំណើរ​ទាំងអស់​នឹង​ត្រូវ​ពិនិត្យ​រក​វីរុស​។​

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​ទីក្រុង​ប៉េកាំង​បាន​រាយការណ៍​ការរក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​មកពី​ក្រៅ​ចំនួន​១០​ករណី​ថ្មី​​ដោយ​ចុះ​ពី​ចំនួន​១៣​ករណី​កាល​ពី​មួយ​ថ្ងៃមុន​។​

​ក្រុង​សៀង​ហៃ​និង​ក្វាង​ចូ​វ ក៏​ត្រូវ​ពិនិត្យ​រក​វីរុស​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ទាំងអស់ ដោយ​ពង្រីក​ការត្រួតពិនិត្យ​ដែល​ពីមុន​ពិនិត្យ​តែ​លើ​អ្នក​ដំណើរ​មក​ពី​​តំបន់​រងគ្រោះ​ខ្លាំង​តែប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃអាទិត្យ ក្រុង​សៀង​ហៃ​បាន​រកឃើញ​អ្នក​មក​ពី​ក្រៅ​ផ្ទុ​កកូ​វីដ​១៩​ចំនួន​១០​នាក់​បន្ថែម ដោយ​ចុះ​ពី​ចំនួន​១៤​នាក់​កាល​ពី​មួយ​ថ្ងៃមុន ហើយ​ក្វាង​ទុង បាន​​រកឃើញ​៧​នាក់ ហ្វ៊ុយ​ជាំង​រកឃើញ​៤​នាក់ និង​ជាំ​ង​ស៊ូ​រកឃើញ​២​នាក់​។​ខេត្ត ហឺ​ប៉ី​, ហ្សេ​ជាំង​, ជាំ​ង​ស៊ី ,​សាន​ទុង និង​ស៊ី​ឈ័ន មួយៗ​មាន​អ្នក​ចូល​ពី​ក្រៅ​និង​ផ្ទុក​វីរុស​​ម្នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

តាំងពី​មុន​មក ចិន​មាន​អ្នក​ចូល​មក​ពី​ក្រៅ​និង​ផ្ទុ​កកូ​វីដ​១៩​ចំនួន​៣១៤​នាក់​។នៅពេលការចម្លងក្នុងស្រុកលែងមាន ជីវិតក្នុងប្រទេសចិនប្រែជាធម្មតាជាបណ្តើរៗវិញ