អ្នកនាំពាក្យ​:​ជំនាញការ​វេជ្ជសាស្ត្រ​ចិន​ដែល​មក​កម្ពុជា​គឺមាន​បទពិសោធន៍​ច្រើន​អនុវត្ត​ផ្ទាល់ និង​ជោគជ័យ​នៅ​ចិន​

288
ចែករម្លែក
អ្នកនាំពាក្យ​:​អ្នកជំនាញការ​វេជ្ជសាស្ត្រ​ចិន​ដែល​មក​កម្ពុជា​គឺមាន​បទពិសោធន៍​ច្រើន​អនុវត្ត​ផ្ទាល់ និង​ជោគជ័យ​នៅ​ចិន​

ដោយៈ សុផល​/​ភ្នំពេញៈ អ្នកជំនាញការ​វេជ្ជសាស្ត្រ​ចិន​ចំនួន ប្រាំពីរ​នាក់ ព្រមទាំង​បរិក្ខារ​ពេទ្យ​សម្រាប់​ជួយ​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ ទើបនឹង​បានមក​ដល់​ប្រទេស​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​នេះ​។​ពួកគេ​នឹង​ផ្តល់​បទពិសោធ​ដល់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ក៏ដូចជា​ការព្យាបាល​ជំងឺ​កូ​វីដ​១៩​។​
​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣​ខែមីនា ថា​« អ្នកជំនាញការ​វេជ្ជសាស្ត្រ​ចិន​ចំនួន​៧​រូប ដែល​បាន​មកជួយ​កម្ពុជា​នេះ សុទ្ធតែ​មានចំណេះដឹង និង​បទពិសោធន៍​ច្រើន ជា​អ្នក​ចុះ​ព្យាបាល​ផ្ទាល់ ជាក់ស្តែង​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ព្រមទាំង​បានទទួល​ជោគជ័យ​នៅ​ប្រទេស​ចិន​។​យើង​ត្រូវការ​ចាំបាច់​នូវ​ជំនាញ​របស់​ពួកគាត់​។ ពួកគាត់​នឹង​ចាប់ផ្តើម​ធ្វើការ​ចាប់ពី​ថ្ងៃ​ទី​២៣ មីនា​នេះ​តែម្តង​»​។​
​លោក​បាន​សម្តែង​នូវ​ក្តី​រំពឹងថា​«​យើង​នឹង​អនុវត្ត​នូវ​អ្វីដែល​ពួកគាត់​បាន​ផ្តល់ឱ្យ និង​អនុសាសន៍​ជោគជ័យ​របស់​ពួកគាត់ ដើម្បី​ធ្វើឱ្យ​ការប្រយុទ្ធ​របស់​យើង​ប្រឆាំងនឹង​កូ​វីដ​១៩ កាន់តែ​ល្អប្រសើរ »។

អ្នកនាំពាក្យ​:​អ្នកជំនាញការ​វេជ្ជសាស្ត្រ​ចិន​ដែល​មក​កម្ពុជា​គឺមាន​បទពិសោធន៍​ច្រើន​អនុវត្ត​ផ្ទាល់ និង​ជោគជ័យ​នៅ​ចិន​


​លោក​បានឱ្យដឹងថា «​នេះ​ជា​លើក​ទី​១​ហើយ ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បញ្ជូន​មន្ត្រី​វេជ្ជសាស្ត្រ​ជំនាញ​មក​កម្ពុជា ក្នុងកំឡុងពេល​ខ្លួន​ទើប​រួច​ផុតពី​ការនឿយហត់​យ៉ាងខ្លាំង​។​នេះ​បង្ហាញថា​ចិន​ជា​មិត្ត​ល្អ​ពិតប្រាកដ​ជាមួយ​កម្ពុជា »​។​
​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា ការជួយ​យ​របស់​មិត្ត​ចិន បង្ហាញ​ពី​មិត្តភាព​ដ៏​ល្អ​និង​ជា​មិត្ត​ជួយ​គ្នា​ក្នុងពេល​គ្រាក្រ »​។​
គួរ​ជម្រាប​ថា​៖​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កាលពី​យប់​ថ្ងៃទី​២២ មីនា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​៣១​នាក់​បន្ថែមទៀត​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់​៨៤​នាក់​ហើយ​។ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​៣១​នាក់​នេះ មាន​ជនជាតិ​បារាំង​២៩​នាក់ និង​ជនជាតិខ្មែរ​២​នាក់​៕​សរន​

អ្នកនាំពាក្យ​:​អ្នកជំនាញការ​វេជ្ជសាស្ត្រ​ចិន​ដែល​មក​កម្ពុជា​គឺមាន​បទពិសោធន៍​ច្រើន​អនុវត្ត​ផ្ទាល់ និង​ជោគជ័យ​នៅ​ចិន​