នគរបាលខណ្ឌសែនសុខបញ្ជូនខ្លួន​ជនសង្ស័យ៧នាក់ ទៅតុលាកាក្នុង​សុំណុំរឿង៣ករណីផ្សេងគ្នា

107
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនទៅតុលាកា ដើម្បីឲ្យព្រះរាជអាជ្ញាចោទសួរនិងដាក់បន្ទុកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្នុងសំណុំរឿងបទល្មើស ពាក់ព័ន្ធនឹងករណី ប្រើប្រាស់គ្រឿងញៀន១រឿង១នាក់ ។ ករណីលួច១រឿងទ្រព្យសម្បត្តិ៣នាក់ ករណីឆក់កាបូប២រឿង ៣នាក់ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៧ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន លួចទ្រព្យសម្បត្តិ និងករណីឆក់កាបូប ។

ក្រោយពីកម្លាំងជំនាញ ប៉ុស្តិ៍បង្ក្រាបចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញ តាមនីតិវិធី រហូតដល់ព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នេះ ត្រូវបានបញ្ជូនខ្លួនទៅតុលាកា ចាត់ការបន្តតាមផ្លូវច្បាប់៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ