អតីតប្រធានក្លិប Real Madrid ស្លាប់ដោយសារជំងឺកូរ៉ូណា

277
ចែករម្លែក

កូនប្រុសរបស់គាត់បានប្រកាសថា អតីតប្រធានក្លិប Real Madrid លោក ឡូរិនហ្សូ សាន ដែលចូលសម្រាកព្យាបាលជំងឺកូរ៉ូណានៅមន្ទីរពេទ្យ បានស្លាប់កាលពីថ្ងៃសៅរ៍ទី២១មីនានៅអាយុ ៧៦ ឆ្នាំ។

លោកសានបានកាន់កាប់ក្លិបយក្សអេស្ប៉ាញនេះពីឆ្នាំ ១៩៩៥ដល់ឆ្នាំ២០០០ ដោយជួយក្លិបលើកពាន Champions League ចំនួនពីរលើក។

លោក ឡូរិនហ្សូ សាន ជូនៀ បានសរសេរនៅលើ Twitter ថា “ឪពុករបស់ខ្ញុំទើបតែលាកចាកលោក។ គាត់មិនសមនឹងស្លាប់តាមរបៀបបែបនេះទេ។ គាត់ជាមនុស្សល្អបំផុត ឆ្លាតបំផុត និងប្រឹងប្រែងធ្វើការបំផុត ដែលខ្ញុំធ្លាប់ជួប។ គ្រួសារនិងក្លិប Real Madrid គឺជាក្តីរំភើបបំផុតរបស់គាត់”៕ ដោយ៖ កញ្ញាដាលីស

អតីតប្រធានក្លិប Real Madrid លោក ឡូរិនហ្សូ សាន ស្លាប់ដោយសារជំងឺកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម