ឃាត់ខ្កួនយុវជនម្នាក់ បន្ថែមទៀត ក្រោយពីបង្ហោះសារនូវសំឡេងព័ត៌មានមិនពិត តាមfacebook

214
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ កម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរ​បាលខេត្តសៀមរាប បន្តនាំខ្កួនយុវជនម្នាក់ បន្ថែមទៀត ក្រោយពីបង្ហោះសារនូវសំលេងនូវពត៌មានមិនពិត ។នេះបើតាមការឲ្យដឹង ពីលោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។

លោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននិយាយថា នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការឯកភាព ពីលោកស្នងការនគរបាលខេត្ត និង សំរបសំរួលនីតិវិធី ពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កងកម្លាំងនគរបាល ផែនការងារសន្តិសុខ បានដឹកនាំ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការណ៍ អធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប ចុះទៅធ្វើការនាំខ្លួន ម្ចាស់គណនីហ្វេសប៊ុគ NgorKav Tong ដែលមានអ្នកប្រើប្រាស់ ឈ្មោះ ង៉ោ កាវតុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលទូរសព្ទ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះសារសំលេង នូវព័ត៌មានមិនពិត ដែលបានធ្វើអោយបានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅផ្សារកំពង់ក្តី កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៩ កន្លងទៅ។

លោកបានបន្តថា ក្រោយការសាកសួរសាមីខ្លួន បានសារភាព ចំពោះមុខសមត្ថកិច្ច ហើយបានធ្វើកិច្ចសន្យាអប់រំ និងមានអាណាព្យាបាលធានា បានអោយត្រឡប់ទៅលំនៅដ្ឋានវិញ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម