​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ដឹកនាំ​កម្លាំង​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​

119
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្ត​រួមជាមួយ​កម្លាំង​ក្រោម​ឱវាទ​និង​មន្ត្រី​ក្រុមការងារ​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ បាន​ចុះ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​១​ខ្នង​ផ្ទះ​។​

​អតីតយុទ្ធជន​រូបនោះ​ឈ្មោះ​អ៊ិន​តែ​ល​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​គូលែន​ជើង​ឃុំ​គូលែន​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៨.១០០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ