​សម្រេច​ផ្អាក​ការរៀបចំ​សង្ក្រាន្ដ​វត្ដ​ភ្នំ​ដើម្បី​ទប់ស្កាត់ COVID-19

150
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្នុង​វិធានការ​ដើម្បី​ចូលរួម​ទប់ស្កាត់​រីក​រាលដាល និង​ការចម្លង​មេរោគ​កូ​រីដ ១៩ នៅ​ក្នុងឱកាស​ជួបជុំគ្នា​កម្សាន្ដ​សប្បាយរីករាយ​នា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នាពេល​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការរៀបចំ​សង្ក្រាន្ដ វត្ដ​ភ្នំ​។​

​បន្ថែម​ពី​នោះ​ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់​ខ្លួន​ដោយ​ប្រតិ​ប​ត្ដិ​តាម​វិធី​បង្ការ​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​នៃ​ប្រទេស​កម្ពុជា​។​នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ