សុខាភិបាល​បញ្ជាក់ថា​បុរស​ជនជាតិខ្មែរ​មកពី​ប្រទេស​ម៉ាឡេស៊ី​លទ្ធផល​គឺ​អវិជ្ជមាន​កូ​វីត​-១៩

314
ចែករម្លែក

សៀមរាប​៖​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​បុរស​ជនជាតិខ្មែរ​មកពី​ប្រទេស​ម៉ាឡេស៊ី​លទ្ធផល​ធ្វើតេស្ត​ចុងក្រោយ​នេះ​គឺ​អវិជ្ជមាន​កូ​វីត​-១៩​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត​ក្រុស​សារ៉ាត់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​នា​រសៀល​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​នេះ​។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​និយាយថា បច្ចុប្បន្នភាព វីរុស​កូ​វីត​-១៩​នៅ​ខេត្តសៀមរាប​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ​ដែល​ទទួល​ចម្លង​វីរុស​កូ​វីត​-១៩​ពី​ជនជាតិ​ជប៉ុន លទ្ធផល​ធ្វើតេស្ត​ចុងក្រោយ​នេះ នឹង​អវិជ្ជមាន​កូ​វីត​-១៩​។​

​លោក​បាន​បន្តថា​ដោយឡែក​ករណី​បុរស​ជនជាតិខ្មែរ​មកពី​ប្រទេស​ម៉ាឡេស៊ី​ដែល​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីត​១៩​នោះ​មកដល់​ថ្ងៃទី​២៣​មីនា​នេះ​លទ្ធផល​ធ្វើតេស្ត​ចុងក្រោយ​គឺ​អវិជ្ជមាន​វិញ​ហើយ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប សង្ឃឹម ថា អ្នក​ទាំងពីរ​នាក់​នឹង​ជាសះស្បើយ​ក្នុងពេល​ឆាប់ៗ​នេះ ។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បាន​លើក​បង្ហាញ​អំពី​ស្ថានការណ៍ កូ​វីត​-១៩ នា​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០២០​នេះ​ថា​៖​មកដល់​ថ្ងៃទី​២៣​ខែមីនា​នេះ​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ​ដែល​វិជ្ជមាន​វីរុស​កូ​វីត​-១៩ ដោយ​ទទួល​ការចម្លង​ពី​ជនជាតិ​ជប៉ុន​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​សង្ឃឹមថា​តាមរយៈ​នៃ​ការធ្វើ​តេស្ត​លើក​ទី​៨​នេះ​នឹង​ទទួលលទ្ធផល​ពិនិត្យ​អវិជ្ជមាន​កូ​វីត​-១៩​និង​បានជា​សះស្បើយ​។​

​ក្នុងករណី​បុរស​ជនជាតិខ្មែរ​ទី​២​មកពី​ប្រទេស​ម៉ាឡេស៊ី​ដែល​លទ្ធផល​ធ្វើតេស្ត​សំណាក​រកឃើញ​វិជ្ជមាន​កូ​វីត​-១៩​ហើយ​ដែល​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​ព្យាបាល​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ដែរនោះ មកដល់​ថ្ងៃ​២៣​មីនា​នេះដែរ ទទួលលទ្ធផល​នៃ​ការពិនិត្យ អវិជ្ជមាន​វី​រ៉ុ​ស កូ​វីត​-១៩​ហើយ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម