ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​Covid19​ចំនួន​៣​នាក់​ថ្មី​បន្ថែមទៀត​

557
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​រក​ឃើញ អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន​៣​នាក់​ថ្មី​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​សុ​រប​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ឡើងដល់​៨៧​ករណី​។ ក្នុងចំណោម​៣​ករណីនេះ ១​ករណី ស្ត្រី​ជនជាតិ​បារាំង​ដែលជា​ម្តាយ​របស់​ទារក​អាយុ​៤​ខែ​ដែល​កើត​ជំ​អឺ​កូ​វីដ​១៩​ដែរ​និង​២​ករណី​ទៀត​ជា​បុរស​ជនជាតិខ្មែរ​រ​សើ​នៅ​ខេត្តកំពង់ចាម​និង​កំពត​។​

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​៖​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​៣​នាក់​បន្ថែមទៀត​។​១​ករណី​ជា​ជនជាតិខ្មែរ​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ពាមជីកង​ស្រុក​កងមាស​ខេត្តកំពង់ចាម​ជា​អ្នក​ដែល​បាន​ចូលរួម​ពិធី​សាសនា​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​មកពី​ប្រទេស​ម៉ាឡេស៊ី​។​

១​ករណី​ទៀត​បុរស​ជនជាតិខ្មែរ​អាយុ​៣៦​ឆ្នាំ​រស់នៅ​ខេត្តកំពត​។​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកោះកុង​។​ចំណែក​១​ករណី​ទៀត​ជា​ស្ត្រី​ជនជាតិ​បារាំង​អាយុ​២៨​ឆ្នាំ​ជា​ម្តាយ​របស់​ទារក​អាយុ​៤​ខែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕S/

​សូម​អាន​ពត៌មាន​លំអិត​នៃ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម​នេះ

៖​

ទីតាំងផ្សាយពាណិជ្ជកម្ម