ឆេះបន្ទប់ស្តុកសម្ភារជ័រចាស់ៗ ក្នុងបុរីសឡា ផ្អើលសមត្ថកិច្ចចុះ អន្តរាគមន៍ទាំងយប់

127
ចែករម្លែក

ដោយ:ម៉ារ៉ា:ភ្នំពេញ: បន្ទប់ស្តុកសម្ភារគ្រឿងជ័រនិងសម្ភារចាស់ៗ ជាច្រើនមុខទៀតនៅផ្ទះប្រជាពលរដ្ឋក្នុងបូរីសឡាត្រូវបានអគ្គិភ័យឆាបឆេះមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍​ជូនសមត្ថកិច្ចចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង ១១យប់និង ៣០ នាទីយប់ថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ នៅចំណុចបន្ទប់ស្តុកសម្ភារគ្រឿងជ័រ​និងសម្ភារចាស់ៗច្រើនមុខទៀត នៅផ្ទះលេខ៤១ ផ្លូវ ៣៧១ សឡា ក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា ផ្ទះកើតហេតុខាងលើជាប្រភេទផ្ទះ​ល្វែងមានមួយ ជាន់ ដោយជាន់ខាងលើគាត់ជួលឲ្យគេស្នាក់នៅចំណែកជាន់​ខាងក្រោមគ្មានមនុស្សស្នាក់នៅទេចាក់សោចោល ហើយនៅជាប់ផ្ទះរបស់គាត់​មានបន្ទប់ធ្វើអំពីស័ង្កសីនៅជាប់នឹងផ្ទះល្វែងសម្រាប់ស្តុកសម្ភារគ្រឿងជ័រចាស់ៗ។លុះដល់ម៉ោងកើតហេតុក៍ឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់ខាងលើ​ហើយចេញជាអណ្ដាតភ្លើងក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងបានរាយការណ៍ជូនសមត្ថកិច្ចចុះមកនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យក៏ដូចជារាយទុយោបាញ់ទឹកយ៉ាងញាប់ដៃញាប់ជើងទើបបានរលត់ទៅវិញភ្លាមៗដោយមិនបង្កឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។

សមត្ថកិច្ចប្រាប់ថា​ចំពោះអគ្គិភ័យឆាបឆេះបន្ទប់ខាងលើនេះរងការខូច​ខាតតែ​សម្ភារចាស់ៗមួយចំនួនប៉ុណ្ណោះតែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ