លោក ណ​យ ផា​ណា​៖ ទោះបី​រំសាយ ក៏​ការហ្វឹកហាត់ នៅតែមាន​

218
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្នុងខណៈដែល​រាល់​ការប្រមូលផ្ដុំ​នានា នៃ​កីឡា​ជម្រើសជាតិ ទាំង​ថ្នាល ទាំង​ឈុត​ធំ ត្រូវ​រំសាយ និង​មិនមាន​ការប្រមូលផ្ដុំ ជា​បណ្ដោះអាសន្ន ដោយសារ​ជំងឺ​កូ​វីដ​-១៩ ( Covid-19 ) ក៏ដោយ ក៏​កីឡា​កាយសម្ព័ន្ធ នៅតែ​ចំណាយពេល​ហ្វឹកហាត់ នៅតាម​ស្រុក ភូមិ របស់​ពួកគេ​ដដែល ។​

លោក ណ​យ ផា​ណា

​លោក ណ​យ ផា​ណា ដែលជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ប្រភេទ​កីឡា​កាយសម្ព័ន្ធ បើ​មិនមាន​ការហ្វឹកហាត់ តែមួយ​ខែ​នោះ អ្វីៗ នឹង​ស្មើ​សូន្យ​តែម្ដង​។ ប្រភេទ​កីឡា​នេះ ត្រូវការ​កម្លាំង និង​ភាពទន់ភ្លន់ ដែល​ភាពទន់ភ្លន់​នេះ វា​លំបាក ជាង​ការហ្វឹកហាត់ កម្លាំង​ទៅទៀត ។​

​លោក​ទទួលស្គាល់ថា ពួកគេ គឺ​ទាំង​កីឡាករ កីឡាការិនី​ថ្នាល ទាំង ១២ រូប និង​កីឡាករ កីឡាការិនី ជម្រើសជាតិ​ធំ ចំនួន ១៣ រូប ត្រូវបាន​រំសាយ ទៅតាម​ផ្ទះ​វិញ ក៏ពិតមែន តែ​សហព័ន្ធ​បាន​ណែនាំ​ពួកគេ ឲ្យ​ព្យាយាម​ហ្វឹកហាត់ នៅតាម​ផ្ទះ​របស់​ពួកគេ ឲ្យ​បាន ក្នុង​មួយថ្ងៃ ពី ១​ម៉ោង​ទៅ ១​ម៉ោង​កន្លះ ឬក៏​អាច​ច្រើនជាង​នេះ ទៅតាម​ឱកាស​ផ្ដល់​ឲ្យ​គេ ហើយ​គេ​អាចធ្វើ​បាន ។​

ទិដ្ឋភាព​ប្រកួត កន្លងមក​

​ជាមួយនឹង​ការហ្វឹកហាត់​នេះ សហព័ន្ធ នៅ​បន្ត​តាមដាន ពី​គុណ​ផល​របស់​ពួកគេ ព្រមទាំង​តាមដាន​ពី សុខភាព​របស់​ពួកគេ ហើយ​ប្រសិនបើ​មាន​អ្វី​ប្រែប្រួល ពិសេស​សុខភាព​របស់​ពួកគេ សហព័ន្ធ នឹង​បញ្ជូន​គេ ទៅ​ត្រួតពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​ភ្លាម ។​

​សូមបញ្ជាក់ថា កីឡា​កាយសម្ព័ន្ធ មាន ២ ប្រភេទ គឺ​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Gymnastic Aerobic) និង កាយសម្ព័ន្ធ​អារ​ទី​ស្ទីក (GymNastic Artistic) ដែល​ទាំង ២ ប្រភេទ​នេះ សុទ្ធតែ​ត្រូវការ​កម្លាំង និង​ភាពទន់ភ្លន់​ដូចគ្នា​។​

​លោក​អគ្គលេខា បាន​បន្តថា សហព័ន្ធ មិនបាន​បង្ខិតបង្ខំ​គេ ឲ្យ​ហាត់​នោះទេ គ្រាន់តែ​ឲ្យ​ពួកគេ ព្យាយាម​ហ្វឹកហាត់​ខ្លះៗ ដើម្បី​សុខភាព​តែប៉ុណ្ណោះ ៕v

ទិដ្ឋភាព​ប្រកួត កន្លងមក​

ទីតាំងផ្សាយពាណិជ្ជកម្ម