បុរសម្នាក់ប្រើដ្រូនបណ្តើរឆ្កែអំឡុងពេលបិទប្រទេសស៊ីព

204
ចែករម្លែក

បុរសម្នាក់នៅក្នុងប្រទេសស៊ីពត្រូវបណ្តើរឆ្កែរបស់គាត់អំឡុងពេលបិទប្រទេសដោយសារកូវីដ១៩ ហើយបានសម្រេចចិត្តមើលថាតើដ្រូនអាចជួយការងារបណ្តើរឆ្កែបានឬអត់។

លោក វ៉ាគីស ដេមេទ្រា បានចែករំលែកបទពិសោធន៍របស់គាត់នៅលើ Instagram ដោយបង្ហាញឆ្កែឈ្មោះអូលីវើកំពុងដើរលើដងផ្លូវជាមួយដ្រូនតូចមួយតាមពីក្រោយជាមួយខ្សែពាក់កឆ្កែ។

គាត់បានសរសេរថា “ថ្ងៃទី៥បង្ខាំងខ្លួនឯង។ សូមនៅផ្ទះឱ្យមានសុវត្ថិភាព តែកុំភ្លេចក្តីសុខរបស់ឆ្កែអ្នកផង”។

យោងតាមវេបសាយ Business Insider លោកដេមេទ្រាបានបញ្ជាដ្រូនពីយ៉រក្បែរនោះ ខណៈមិត្តភក្តិម្នាក់ថតវីដេអូឆ្កែនិងដ្រូននៅលើដងផ្លូវ៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ