លោក ងិន ឃន ឧបត្ថម្ភអង្ករ១០ ការុង មី២០កេស និងស៊ីអ៊ីវ២០យួរដល់ពលករដែលមកពីប្រទេសថៃរស់នៅជុំគ្នា១៤ថ្ងៃក្នុងសាលារៀន

174
ចែករម្លែក

ដោយ:ប៊ុនណាត/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សក្រុងបាត់ដំបង លោក ងិន ឃន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបង បានជួយឧបត្ថម្ភអង្ករ១០ការុង មី២០កេសនិងស៊ីអ៊ីវ២០យួរដល់គណបក្សក្រុងសម្រាប់ចិញ្ចឹមពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃដែលរស់នៅប្រមូលផ្តុំគ្នារយះពេល១៤ថ្ងៃនៅក្នុងសាលាបឋមសិក្សាបាឡាត់ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដើម្បីឲ្យក្រុមគ្រូពេទ្យងាយស្រួលត្រូតពិនិត្យតើមានផ្ទុកវីរិសcoviy19ឬទេ?បើគ្មានអាចត្រឡប់ទៅលំនៅដ្ឋានវិញ៕b.