​រថយន្ត​​ធំ​បើក​បុក​ម៉ូតូ​កិន​ស្លាប់​ប្រពន្ធ​ប្ដី​របួសធ្ងន់​កិន​ខ្ទេច​មួយ​កំណាត់​ខ្លួន​

124
ចែករម្លែក

ដោ​យះ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​ធុន​ធំ​បើក​លឿន​ជ្រុល​បុក​ម៉ូតូ​ពីរ​ក្រោយ​ជិះ​ដោយ​ប្ដី​ប្រពន្ធ​ឌុប​គ្នា​និង​កិន​បណ្ដាលឱ្យ​ប្រពន្ធ​ស្លាប់​ចំណែក​ប្ដី​កិន​ខ្ទិច​មួយ​កំណាត់​ខ្លួន​រងរបួស​ធ្ងន់​។​កើតហេតុ​ភ្លាម​រថយន្ត​មិន​ឈប់​ទេ​បើក​អូស​ម៉ូតូ​ប្រហែល​៣០០​ម៉ែត្រ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​កាក់​រថយន្ដ​ឃាត់ខ្លួន​អ្នកបើកបរ​ប្រគល់ឱ្យ​សមត្ថកិច្ច​។​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​ស្ថិតនៅត្រង់​ចំណុច​ស្តុ​ប​បា​គូរ​តាម​បណ្ដោយ​ផ្លូវ​២១៧ កែង​ផ្លូវ​៥០​ម៉ែត្រ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។

​ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​សុខ​ចាន់ធូ​អាយុ​៤០​ឆ្នាំ​មុខរបរ​លក់ដូរ​ស្នាក់នៅ​ភូមិ​ព្រែក​ជ្រៃ​សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​។​ចំណែក​បុរស​ជា​ប្ដី​មានឈ្មោះ​រុន​រាប​អាយុ​៤៦​ឆ្នាំ​មុខរបរ​ជាង​ប៉ះ​កង់​ស្នាក់នៅ​ជាមួយគ្នា​ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​ព្រោះ​ដោយសារតែ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ដង្កោ​មិនឱ្យ​ក្រុមការងារ​អ្នកព័ត៌មាន​ចូល​សាក​សួរនាំ​ទេ​។​

​ប្រភពព័ត៌មាន​ឱ្យដឹងថា​បុរស​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BT1752​ជិះ​ឌុប​គ្នា​តាមផ្លូវ​២១៧​បាន​ឈប់​ស្តុ​ប​។​ស្របពេលនោះ​ក៏មាន​បុរស​ម្នាក់​បាន​បើករថយន្ត​ធុន​ធំ​ក្នុង​ល្បឿន​លឿន​ជ្រុល​មក​បុក​ពីក្រោយ​និង​កិន​បណ្ដាលឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ចំណែក​ប្តី​របួសធ្ងន់​កិន​ខ្ទិច​មួយ​កំណាត់​ខ្លួន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​ក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ