អភិបាលខេត្ត​និង​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​២​កន្លែង​ទៀត​សម្រាប់​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩

274
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​ខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​អគារ​ស្នាក់នៅ​២​កន្លែង​បន្ថែមទៀត​ដើម្បី​ត្រៀម​ទុក​សម្រាប់​ព្យាបាល​ចំពោះ​អ្នក​ដែល​សង្ស័យ ឬ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។

​ការចុះពិនិត្យ​ទីតាំង​នេះ​បាន​ធ្វើឡើង​ដោយមាន​ការណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ឱ្យ​ខេត្ត​នីមួយៗ​ត្រៀមលក្ខណៈ​ស​ម្ប​តិ្ត​ក្នុង​ការរៀបចំ​និង​រក​ទីកន្លែង​ដើម្បី​ត្រៀម​បង្ការ ក្នុងករណី​ដែល COVID-19 ផ្ទុះឡើង​។​

សូមបញ្ជាក់ថា​ការចុះពិនិត្យ​ទីតាំង​ស្នាក់នៅ​ទាំង​២​កន្លែង​នាពេលនេះ​រួមមាន​ទី​១​សណ្ឋាគារ​ព្រះវិហារ​ជ័យ​ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ដ​មាន​ចំនួន​៤០​បន្ទប់​។​ទីតាំង​ទី​២​ស្ថិតនៅ​ផ្ទះសំណាក់​គ្រូបង្រៀន ស្ថិតក្នុង​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ មាន​ចំនួន ២២​បន្ទប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម