ខេត្តព្រះវិហារ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩

205
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រដ្ឋបាល​ក្រុង​,​ស្រុក​ទាំង​៨​នៃ​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ ២០២០ បានរៀបចំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​អំពី​វិធានការ​ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​covidv19​។​តាមរយៈ​ឃោស​ន​ស័ព្ទ​និង​ឧបករណ៍​បំពង​សំឡេង​នានា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មកលើ​ក្រុមគ្រួសារ​ក៏ដូចជា​ក្នុង​សហគមន៍​។​

​វិធានការ​នេះ​ត្រូវអនុវត្ត​ចាំបាច់​មួយចំនួន​ដូចជា​ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​ឬ​អាកុល​លាងដៃ​ឱ្យបាន​ញឹកញាប់​ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្ដាស់​ដោយ​ប្រើ​កែងដៃ​ឬ​ក្រដាសអនាម័យ​រួច​បោះចោល​ក្នុង​ធុងសំរាម​ភ្លាម​។​បន្ទាប់មក​ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកមាន​ជំងឺ​គ្រុនក្ដៅ​ក្អក​កណ្ដាស់​ឬ​ផ្ដាសាយ​ត្រូវ​ចៀសវាង​ការជួបជុំ​ដែលមាន​មនុស្ស​ចូលរួម​ច្រើន​។​

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស​វិញ​ត្រូវ​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ពី​ក្រុមគ្រួសារ​ឬ​សាច់ញាតិ​ក្នុងករណី​មាន​រោគសញ្ញា​ណាមួយ​ឬ​មាន​បញ្ហា​សុខភាព​ផ្សេងៗ សូម​ទំនាក់ទំនង​ទៅកាន់​លេខ​១១៥​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ