ជិះម៉ូតូបំពានភ្លើងស្តុបទៅប៉ះម៉ូតូមួយគ្រឿងខ្ទាតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

128
ចែករម្លែក

ដោយ:ម៉ារ៉ា:ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿននិងបំពាន ភ្លើងស្តុបទៅប៉ះនឹងម៉ូតូមួយគ្រឿងខ្ទាតទៅប៉ះនឹងរថយន្តស៊េរីទំនើបមួយគ្រឿង ទៀត រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ ១៨២កែងនិង ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ​យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ​ពាក់ផ្លាកលេខស្វាយរៀង1N-3718 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចស្តុបបែកជាបួន កែងនឹងផ្លូវ ២៦១ ចំណុចកើតហេតុខាងលើ​បានបំពានភ្លើងស្តុប​ហើយក៏បានទៅប៉ះនឹងម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់មិនចាំផ្លាកលេខរួចខ្ទាតទៀប៉ះនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វរ៉េន័រពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ2BF-5933ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦១ទិសដៅពីជើងទៅត្បូងចំកាងខាងមុខ​ខាងស្តាំងរងការខូចខាតយ៉ាងដំណំ។ចំណែកម៉ូតូមួយគ្រឿងទៀតមិនចង់មានរឿង​វែងឆ្ងាយ​សុំយកម៉ូតូត្រឡប់ទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែង​កើតហេតុដោ​យឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេល​ជាង១ម៉ោងទើបខាងភាគីម៉ូតូបានចេញសំណងចំនួន ៤៥០ ដុល្លារ​ទៅឲ្យខាងភាគីរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ