តា​គូ​មី មីណា​មី​ណូ សារភាពថា មានការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​ជាមួយ​ក្រុម​លី​វឺ​ភូ​ល​

167
ចែករម្លែក

កីឡាករ តា​គូ​មី មីណា​មី​ណូ (Takumi Minamino) មានការ​ពិបាក​ក្នុងការ​សម្រប​ខ្លួន​និង​ទំនាក់ ទំនង​ជាមួយ​កីឡាករ​ផ្សេងទៀត ប៉ុន្តែ​កីឡាករ​រូបនេះ​កំពុង​ប្រឹងប្រែង​រៀន​ភាសា​អង់គ្លេស ខ្លាំង​មែនទែន​។​
​ ​
បើតាម​ការអះអាង​រប​ស់​កីឡាករ អា​ឡិ​កសាន​ដឺ អា​ណុល (Alexander Arnold) ដែល​និយាយថា កីឡាករ​អន្តរជាតិ​ជប៉ុន​រូបនេះ​ប្រឹងប្រែង​ខ្លាំង​មែនទែន​ក្នុងការ​សម្រប​ខ្លួន​ចាប់តាំងពី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​ខែមករា​។​
​ ​
ក្លិប​លី​វឺ​ភូ​ល​( Liverpoo)l បាន​ផ្ទេរ​កីឡាករ មីណា​មី​ណូ ពី​ក្លិប​សាល​ប៊ឺ​ក​( Salzburg) កាលពីរដូវរងា ដោយ​ចំណាយ​ត្រឹម​៧,២៥​លាន​ផោន​ប៉ុណ្ណោះ​។​
​ ​
មីណា​មី​ណូ បានបង្ហាញ​មុខ​ច្រើន​គួរសម​សម្រាប់​ក្រុម Liverpool ប៉ុន្តែ​ថ្មីៗ​នេះ​បាន​សារភាពថា ខ្លួន​មានការ​ពិបាក​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​លក្ខខណ្ឌ​ជាមួយនឹង​ភាពខុសគ្នា​នៃ​វប្បធម៌​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
អា​ឡិ​កសាន​ដឺ ត្រូវបាន​គេ​សួរថា តើ​កីឡាករ​រូបនេះ​ក្នុង​ក្រុម Liverpool ដែល​ពិបាក​យល់​គ្នា ហើយអា​ឡិ​កសាន​ដឺ បាន​ប្រាប់ថា គឺ​កីឡាករ​ជប៉ុន មីណា​មី​ណូ ប៉ុន្តែ​ក៏បាន​បញ្ជាក់​ភ្លាមៗ​ថា កីឡាករ​ជប៉ុន​រូបនេះ​កំពុង​ប្រឹងប្រែង ដើម្បី​រៀន​ភាសា​អង់គ្លេស​និង​មានការ​រីកចម្រើន​ច្រើន​។​
​ ​
មីណា​មី​ណូ ត្រូវបាន​សម្ភាស​កាលពី​ខែ​មុន ហើយ​បង្ហើប​ប្រាប់ថា ខ្លួន​ប្តេជ្ញា​ដណ្តើមយក ការជឿជាក់​ពី​មិត្ត​រួម​ក្រុម Liverpool ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ តា​គូ​មី មីណា​មី​ណូ (Takumi Minamino)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ