សម្តេច ហ៊ុន សែន ប្រកាសមិន ឱ្យមានការជម្លៀសនិស្សិតខ្មែរ ចូលមកក្នុងប្រទេសឡើយ

252
ចែករម្លែក
សម្តេច ហ៊ុន សែន ប្រកាសមិនឱ្យមានការជម្លៀសនិស្សិតខ្មែរចូលមកក្នុងប្រទេសឡើយ

ដោយៈតារារិទ្ធ:(ភ្នំពេញ): ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងមិន ជម្លៀសនិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេសឲ្យចូលប្រទេសវិញនោះទេ ។

ជាមួយគ្នានេះ សម្ដេចសុំអង្វរករក្មួយៗនិស្សិតដែលកំពុងសិក្សានៅបរទេស​ទាំងអស់ សូមកុំឱ្យវិលមកកាន់ប្រទេសនៅពេលនេះ ។ ការវិលត្រឡប់នេះ​អាចនឹង​ចម្លងមេរោគទៅដល់ក្រុមគ្រួសារបន្ថែមទៀត ​ដូច្នេះត្រូវស៊ូទ្រាំការ​លំបាកនៅជាមួយនឹងប្រជាជនក្នុងប្រទេសគេសិនទៅ ។

សម្តេចបានឲ្យដឹងថា មាននិស្សិតខ្មែរចំនួន ១២ នាក់ដែលកំពុងសិក្សានៅអាមេ៉រិក​បានសុំវិលមកកាន់ប្រទេសកម្ពុជាវិញ។ បញ្ហានេះសម្តេចបានស្នើឲ្យក្រសួងការ បរទេសទាក់ទងទៅនិងសុំឲ្យនិស្សិតទាំងនោះផ្អាកការវិលត្រឡប់មកកម្ពុជា ។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេច​តេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២០៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម