ចាស់ក្មេងទំនើងបង្កហិង្សាក្នុងកម្ម​វិធីកម្សាន្តមួយបង្កឲ្យរងរបួស​៣​នាក់

142
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ សេចក្តីរាយការពីស្រុកពេជ្រាដាខេត្តមណ្ឌលគិរីថា មានក្រុមចាស់ក្មេងទំនើងពីរក្រុម បានផ្ទុះហឹង្សាដាក់គ្នា បណ្តាលឲ្យសមាជិកនៃក្រុមទាំងពីរ មានអ្នករងរបួសចំនួន៣នាក់។ហេតុការបានកើតឡើងក្នុងកម្មវិធខួបកំណើតមួយ​នាភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីម៉ោងជាង៩យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ក្រុមទំនើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនចំនួនទាំង០៨នាក់ ដោយ៣នាក់រងរបួសដំណំ កំពុងទទួលការព្យាបាលពីមន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ផងដែរថាក្រុមក្មេងនិងចាស់ទំនើង ពីរក្រុមបង្កហិង្សាវាយគ្នា មានគ្នីគ្នាប្រមាណជា ០៩ នាក់។ក្រុមជនទំនើងទាំង៩នាក់រួមមាន ១. ឈ្មោះ រិន ពន្លក ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជៀជ័រកៅស៊ូទីកន្លែងកំណើត ភូមិ ស្រឡង់មួយ ឃុំ ដារ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ របួសបែកក្បាល, ២.ឈ្មោះ រិន គុណ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជៀរជ័កៅស៊ូទីកន្លែងកំណើតភូមិ ស្រឡង់មួយ ឃុំ ដារ ស្រុក មេម៉ត់ ខេត្តត្បូងឃ្មុំ របួសបែកក្បាល, ៣.ឈ្មោះ គ្រឿន នី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជៀជ័កៅស៊ូរបួសបែកក្បាល, ៤.ឈ្មោះ អាល់ ម៉ាត់សាស់​គ្រីយ៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិចាម មុខរបរជាងឈើ ទីកន្លែងកំណើតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ របួសបែកក្បាល, ៥.ឈ្មោះ អាស់ ម៉ាត់រូម៉ាលី ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចាម មុខរបរជាងឈើ ទីកន្លែងកំណើត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, ៦.ឈ្មោះ អាស់ ម៉ាត់អុីម រ៉ន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ចាមមុខរបរជាងឈើ ទីកន្លែងកំណើត សង្កាត់ចាងចង្រេះ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ, ៧.ឈ្មោះ ស្រុីម កន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិ ច្រឡង់ ឃុំ ដារ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង, ៨.ឈ្មោះ វើន ភារុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិ ច្រឡង់ ឃុំ ដារ ស្រុក កំពង់លែង ខេត្កំពង់ឆ្នាំង, ៩.ឈ្មោះ សៀត សន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើត ភូមិ ច្រឡង់ ឃុំដារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។


បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិពូរ៉ាដែត ឃុំ ស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបន្តថា មូលហេតុនៃហឹង្សានេះកើតចេញពីទំនាស់ពាក្យសំដី និងការឌឺដងដាក់គ្នារវាងក្រុមជើងខ្លាំងទាំងពីរ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ