ឃាត់ខ្លួន​ជនជាតិ​ចិន​១៧៤​នាក់​ស្រី​៣៧​នាក់មក​ដាក់​នៅ​សាលាក្រុង​បាវិត​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័​ក​

213
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀង​៖​មាន​ជនជាតិ​ចិន​ច​ណ​នួន​១៧៤​នាក់​ក្នុងនោះ​ស្រី​ចំនួន​៣៧​នាក់​ដែល​បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​ចុះ​នៅ​ចំណុច​ខាងមុខ​សណ្ឋាគារ​និង​កាស៊ីណូ​ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​២៤​មីនាឆ្នាំ​២០២០​នៅ​ក្រុង​បាវិត​។​

​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​មហាជន​ហើយ​ក្រុម​សមត្ថកិច្ច​នគ​បាល​ក្រុង​បាវិត​បាន​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បាវិត​និង​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រកទ្វារ​ព្រំ​ដ​ដែន​អន្តរជាតិ​បាវិត​អាជ្ញាធរ​ក្រុង​បាវិត​បាន​ឃាត់ខ្លួន​និង​អញ្ជើញ​ជនជាតិ​ចិន​ទាំងអស់​នោះមក​ដាក់​នៅ​អគារ​របស់​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ដើម្បី​គ្រប់គ្រង​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​។​

​ទាក់ទិន​ករណី​ខាល​លើ​នេះ​លោក​លឹម​សៀង​ហេង​អភិបាលក្រុង​បាវិត​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​នៅ​យប់​ថ្ងៃ​២៤​មីនាឆ្នាំ​២០២០​ថា​គឺមាន​ជនជាតិ​ចិន​ចំនួន​១៧៤​នាក់​បានធ្វើ​ដំណើរ​ពី​ទឹ​ស​ខាងលិច​តាមផ្លូវ​ជាតិ​លេខ​១​មក​ចុះ​នៅមុខ​សណ្ឋាគារ​និង​កាស៊ីណូ​ក្នុង​ក្រុង​បាវិត​។​គោលបំណង​ចូល​ស្នាក់​នៅក្នុង​សណ្ឋាគារ​និង​តាម​កាស៊ីណូ​ក៏ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​និង​កាស៊ីណូ​មិន​អនុញ្ញាត​។​

​ម្ចាស់​សណ្ឋាគារ​បាន​រាយ​ការណ៍​មក​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ទើប​លោក​សហ​ការណ៍​ជាមួយ​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ខេត្ត​និង​នគរបាល​អន្តោ​ប្រវេ​សន្ត៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​នគរបាល​ក្រុង​បាវិត​និង​កងរាជអាវុធហត្ថ​ក្រុង​និង​ខេត្ត​បាន​ចុះទៅ​ឃាត់​និង​បញ្ជូន​ជនជាតិ​ចិន​ទាំង​នោះមក​ដាក់ឱ្យ​ស្នាក់​នៅក្នុង​សាលាក្រុង​បាវិត​និង​អាគារ​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ដើម្បី​គ្រប់គ្រង​និង​សាកសួរ​។​

​លោក​អភិបាលក្រុង​បន្តទៀតថា​នៅ​ព្រឹក​ថ្ងៃទី​២៥​មីនាឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​សហ​ការណ៍​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​សាកសួរ​និង​ឱ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​និង​បានធ្វើ​ច​ត្តា​ឡី​ស​ក័​រហូតដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​នេះ​ពុំទាន់​រកឃើញ​មានមុខ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ករណី​វីរុស​កូ​វីដ​១៩​ទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម