រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន៥ករណីថ្មីទៀតនៅយប់ថ្ងៃនេះ សរុបកើនដល់៩៦ករណី

400
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ បានឱ្យដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៥ករណីថ្មី ទៀតខណៈ៤ករណីបានជាសះស្បើយ ។សរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់៩៦នាក់ហើយ។

ការរកឃើញកូវីដ១៩វិជ្ជមានថ្មី៥ករណីនេះមាន២ករណីជាទេសចរជនជាតិបារាំងនៅខេត្តព្រះសីហនុនិង៣ករណីជាជនជាតិខ្មែរនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងនៅសៀមរាប។

 សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា៖បុរសអាយុ៦៤ឆ្នាំនិងស្ត្រីអាយុ៦០ឆ្នាំ ធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ១៩។ពួកគាត់ជាជនជាតិបារាំង ស្ថិតនៅក្នុងចំណោមក្រុមទេសចរបារាំងដែលគេរកឃើញកើតកូវីដ១៩កាលពីពេលថ្មីៗនេះ។ពួកគាត់បានត្រូវដាក់សម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។

ចំណែកជនជាតិខ្មែរ២នាក់ដែលកើតកូវីដ១៩ មានអាយុ២៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងកំពុងព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោមហើយបុរសម្នាក់ទៀត អាយុ៥៩ឆ្នាំរស់នៅខេត្តកណ្តាល។គាត់ជាអ្នកឆ្លងបន្តពីពីបុរសអាយុ៦០ឆ្នាំ ដែលបានទៅប្រទេសម៉ាឡេស៊ីចូលរួមពិធីសាសនានៅទីនោះ។

សេចក្តីប្រកាសដដែលរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ករណីជាសះស្បើយនោះគឺជនជាតិ ចិន មកពីទីក្រុងវូហាន ដែលព្យាបាលនៅខេត្តព្រះសីហនុ ។ស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់។ បុរសអាយុ៦១ឆ្នាំ និង៥៣ឆ្នាំ នៅខេត្តត្បូងឃ្មុំ និងបុរសពីរនាក់ទៀតអាយុ៤១ឆ្នាំនិង៤២ឆ្នាំ នៅខេត្តបាត់ដំបង។អ្នកជាសះស្បើយទាំងអស់បានវិលត្រឡប់ទៅប្រទេសកំណើតនិងទៅផ្ទះរៀងៗខ្លួនអស់ហើយ។សម្រាប់ថ្ងៃ២៥មីនា នេះមាន៤នាក់ទើបនឹងជាសះស្បើយ ដែលក្នុងនោះ៣នាក់ អាយុ៣៣ឆ្នាំ ៣៨ឆ្នាំនិង៧១ឆ្នាំដែលសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម និងបុរសអាយុ៥២ឆ្នាំ នៅត្បូងឃ្មុំ៕srn

សូមអានលម្អិតសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

ទីតាំងផ្សាយពាណិជ្ជកម្ម