អ្នក​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​សុខសាន្ត​ដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប៉ះពាល់​លើដី​ចំណីផ្លូវ​

158
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អភិបាលខេត្ត​សៀមរាប​សរសើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​សុខសាន្ត​ដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដែល​បាន​បន្ត​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប៉ះពាល់​លើដី​ចំណីផ្លូវ​ដើម្បី​ខេត្ត​សាងសង់​ផ្លូវ​តាម​ទំហំ​កំណត់​។​នេះ​គឺជា​ការលើកឡើង​របស់​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ​។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​និយាយថា បើ​គិត​ត្រឹម ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ផ្លូវ​សុខសាន្ត​ចាប់ពី​ចំណុច​ផ្លូវ​ស៊ីវ​ត្ថា​ដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង​(​ក្បែរ​ក្រោលសេះ​តា​រី​)​បានឃើញ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​ដែល​ប៉ះពាល់​ផ្ទះ​របស់គាត់​បាន​ឯកភាព​និង​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួន​ពួកគាត់​ផ្ទាល់​។​

លោក​អភិបាលខេត្ត​សៀមរាប​បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​សុខសាន្ត​ក្នុងភូមិ​ស្ទឹង​ថ្មី​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​ដែល​បាន​យល់ព្រម​រុះរើ​តូប​របង​មុខផ្ទះ​និង​សំ​យ៉ាប​ផ្ទះ​ដែល​ប៉ះពាល់​ដី​ចំណីផ្លូវ​ដោយ​ស្ម័គ្រចិត្ត​ដែល​រដ្ឋបាល​ខេត្តសៀមរាប​បាននិងកំពុង​ដំណើរកា​រ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​នេះ​ដោយមាន​ការពង្រីក​ផ្លូវ​តាម​ទំហំ​ដែល​បានកំណត់​ដោយ គណៈកម្មការ​រដ្ឋបាល​ខេត្ត​។

​នេះ​គឺជា​សកម្ម​ភាពជា​គំរូ​មួយ​ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព​អភិវឌ្ឍ​ក្រុង​សៀមរាប​។​ក្នុងនាម​អាជ្ញាធរខេត្ត​សូម​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការងារ​អភិវឌ្ឍន៍​នានា​នៅក្នុង​ខេត្តសៀមរាប​យេ​ី​ង​ទាំងមូល​។ សូមបញ្ជាក់ថា ទិសដៅ​ការងារ​ឆ្នាំ​២០២០ ក៏បាន​កំណត់​យក​ការងារ​បើកផ្លូវ និង​ការសាងសង់​ផ្លូវ​ជាការ​ងារ​អាទិភាព​តាមរយៈ​សេចក្តីសម្រេច​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​៕S/

រូបភាព​: ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ សុខ សាន្ត ដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង ស្ម័គ្រចិត្ត​រុះរើ​សំណង់​ប៉ះពាល់​លើដី​ចំណីផ្លូវ​៕​គូលែន​