ក្លិប​បា​សេ​ឡូ​ណា ផ្តល់ឱកាស​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​ផ្ទេរ ហ្វី​លី​ព កូ​ទី​ញ៉ូ ក្នុងតម្លៃ​១៤២​លាន​ផោន​

192
ចែករម្លែក

​ក្លិប​បា​សេ​ឡូ​ណា​(Barcelona)​បានផ្តល់​ឱកាស​ឲ្យ​ក្លិប​ឆេ​ល​ស៊ី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) នៅ​រដូវក្តៅ​នេះ​។​
​ ​
​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​គ្រោង​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Nou Camp នៅ​ដំណាច់​រដូវ កាល​នេះ ក្រោយពី​កីឡាករ​រូបនេះ​បញ្ចប់​កិច្ចសន្យាខ្ចី​ជើង​នៅ​ក្លិប​យក្ស​អាល្លឺម៉ង់ បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) ។​
​ ​
តម្លៃ​ខ្លួន​របស់ កូ​ទី​ញ៉ូ បាន​ធ្លាក់​យ៉ាងខ្លាំង ចាប់តាំងពី​កីឡាករ​រូបនេះ​ផ្ទេរ​ចេញពី​ក្លិប​លី​វឺ​ភូ​ល​( Liverpool) ក្នុងតម្លៃ​១៤២​លាន​ផោន​កាលពី​ឆ្នាំ​២០១៨ ហើយ​នៅពេលនេះ​អាចនឹងទទួល​បាន ឱកាស​ក្នុងការ​ត្រឡប់​ទៅ​បន្ត​អាជីព​នៅ​អង់គ្លេស​វិញ​។​
​ ​
ក្លិប លី​វឺ​ភូ​ល​(Liverpool) មិន​ចាប់អារម្មណ៍​ចង់​ផ្ទេរ​កីឡាករ​រូបនេះ​មកវិញ​នោះទេ​។ កូ​ទី​ញ៉ូ បាន​បង្ខំ​ក្លឹប​ឲ្យ​សម្រេច​ក្តី​សុបិន​របស់ខ្លួន ដើម្បី​បាន​ចូលរួម​ជាមួយ​ក្លិប Barcelona កាលពី ពីរ​ឆ្នាំមុន​។​
​ ​
កាលនោះ​ក្លិប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ចង់បាន​ខ្សែបម្រើ​រូបនេះ ប៉ុន្តែ​នៅពេលនេះ​គ្រាន់តែ​ចង់​នាំ យក​កីឡាករ​រូបនេះ​មក​ពហុ​កីឡដ្ឋាន Stamford Bridge ក្នុង​កិច្ចសន្យាខ្ចី​ជើង​ប៉ុណ្ណោះ​។​
​ ​
ក្លិប Bayern មាន​ជម្រើស​ទិញ កូ​ទី​ញ៉ូ នៅ​ដំណាច់​នៃ​កិច្ចសន្យាខ្ចី​ជើង ប៉ុន្តែ​ជ្រើសរើស​មិន​ផ្តល់ កិច្ចសន្យា​អចិន្ត្រៃយ៍ បើទោះបីជា​កីឡាករ​រូបនេះ​ចាប់ផ្តើម​វិល​ទៅរក​ទម្រង់​លេង​ដើម​ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ